ព័ត៌មានជាតិ
គ.ជ.ប ទទួលបានសម្ភារៈ និងឯកសារបម្រើឲ្យការបោះឆ្នោតឃុំ-សង្កាត់ រួចរាល់ហើយ
អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប លោក សោម សូរីដា បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការទទួលសម្ភារៈ និងឯកសារបម្រើឲ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ពីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត បានបញ្ចប់រួចរាល់ហើយ។ លោកថា នៅថ្ងៃទី ១៣ ខែមិថុនា គឺជាកាលបរិច្ឆេទចុងក្រោយ នៃការទទួលសម្ភារៈ និងឯកសារបម្រើឲ្យការបោះឆ្នោត ដែលមានស្បោង “ឃ” ជាដើម។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការទទួលសម្ភារៈ និងឯកសារ ដែលបម្រើឲ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ មកពីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ រយៈពេល ៤ថ្ងៃ នៅឃ្លាំង គ.ជ.ប ដែលបរិវេណក្រុមហ៊ុនគ្រីនឌូដ ផ្លូវជាតិលេខ ៥ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ហើយក្រោយពីបញ្ចប់ការបោះឆ្នោត ក៏ដូចជាការរាប់សន្លឹកឆ្នោត អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ បានវាយតម្លៃថា ដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ។ តំណាងគណបក្សភាគច្រើន ដែលចូលរួមនៅក្នុងការបោះឆ្នោតនេះ ក៏បានចេញសេចក្តីថ្លែងការណ៍ទទួលយកលទ្ធផល នៃការបោះឆ្នោតនេះ ផងដែរ៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


