ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរាប្រទះឃើញបំណែករូបទេវតាទាញព្រ័ត្រក្នុងកសិន្ធុស្ពានហាល
អាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបទេវតាទាញព្រ័ត្រដែលរំលំធ្លាក់ពីស្ពានហាលចូលក្នុងកសិន្ធុផ្នែកខាងជើងនិងបានកប់ក្នុងដីអស់រយៈពេលរាប់រយឆ្នាំ។ ការរកឃើញក្នុងកំឡុងពេលធ្វើកំណាយស្រាវជ្រាវនៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វារតាកាវ។

អ្នកស្រី ទឹម ធីតា បុរាណវិទូ នៃនាយកដ្ឋានអភិរក្សក្នុងប្រាសាទឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បាននិយាយថា ដំណាក់កាលកំណាយស្រទាប់ដីចាក់បង្គរប្រវែង៦០ម៉ែត្រ ទទឹង៦ម៉ែត្រ និងជម្រៅប្រមាណជា១០សង់ទីម៉ែត្រ បានប្រទះឃើញបំណែកផ្សេងៗ រួមមានបំណែកដងខ្លួនរូបទេវតាទាញព្រ័ត្រ បំណែកប្រអប់ដៃ-ជើង និងព្រះសិរទេវតាចំនួន៨។
ព្រះសិរចំនួន៦ ត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលបេតិភណ្ឌដើម្បីរក្សាសុវត្ថិភាព រីឯព្រះសិរចំនួន២ផ្សេងទៀតមានព្រះសិរ១បែកពាក់កណ្តាលជា២បំណែក ហើយព្រះសិរ១ទៀតមានសភាពសឹករេចរឹល និងផុយស្រួយខ្លាំងដែលតម្រូវឱ្យរងចាំរហូតដល់សាច់ថ្មរឹងមាំល្អមុននឹងអាចផ្លាស់ទីព្រះសិរនេះទៅកន្លែងជួសជុល។

អ្នកស្រី ធីតា បន្ថែមថា ការរកឃើញបំណែកបដិមាទាំងអស់នេះ ផ្តល់ជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ការជួសជុលចម្លាក់ទាញព្រ័ត្រនៅស្ពានហាលខ្លោងទ្វារតាកាវបានគ្រប់គ្រាន់ដូចដើមឡើងវិញ។ អ្នកស្រី បញ្ជាក់ថា មកដល់ពេលនេះ ការងារកំណាយបានរកឃើញបំណែកចម្លាក់ទេវតាបានប្រមាណជា៣០ភាគរយ ហើយបំណែកចម្លាក់មួយផ្នែកធំទៀតបានដួលរលំនៅលើតួស្ពានហាល។

អ្នកជំនាញរូបនេះ បន្តឱ្យដឹងថា ការធ្វើកំណាយនៅដំណាក់ដំបូងមិនទាន់ដល់ស្រទាប់ដីដើមក្នុងសម័យសាងសង់ស្ពានហាលនៅឡើយ។ បន្ទាប់ពីបញ្ចប់កំណាយស្រទាប់ទី១ អាជ្ញាធរជាតិអប្សរានឹងបន្តធ្វើកំណាយស្រាវជ្រាវស្រទាប់ទី២ នឹងបន្តដល់ស្រទាប់ដីធម្មជាតិ ដើម្បីស្វែងយល់ពីរចនាសម្ពន្ធនៃស្ពានហាល ដើម្បីឱ្យវិស្វករ ស្ថាបត្យករ រៀបចំពង្រឹងស្ពាននេះឡើងវិញ។ ការធ្វើកំណាយស្រាវជ្រាវនេះបានចាប់ផ្ដើមតាំងពីដើមខែឧសភា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


