ព័ត៌មានជាតិ
សត្វត្មាតចំនួន ១២៨ក្បាល កំពុងមានវត្តមានក្នុងដែនជម្រកសត្វព្រៃកម្ពុជាចំនួន ៤ខេត្ត
លទ្ធផលជំរឿនសត្វត្មាតនៅកម្ពុជាលើកទី៣ សម្រាប់ឆ្នាំ២០២២នេះ កម្ពុជាមានសត្វត្មាតចំនួន ១២៨ ក្បាលត្រូវបានកត់ត្រា។ វត្តមានសត្វត្មាតទាំង ១២៨ក្បាលនេះ មាននៅដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែងចំនួន ៨០ក្បាល ដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារចំនួន ១៥ក្បាល ដែនជម្រកសត្វ ព្រៃសំបូរ ខេត្តក្រចេះចំនួន ២៤ក្បាល និងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរីចំនួន ៩ ក្បាល។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ការបើកដំណើរការជំរឿនសត្វត្មាតនៅកម្ពុជា គឺស្ថិតក្នុងក្របខណ្ឌនៃការធ្វើជំរឿនចំនួន ៥ដងក្នុងមួយឆ្នាំ ដើម្បីតាមដានលើទិន្នន័យវត្តមានរបស់សត្វត្មាត និងការត្រៀមរៀបចំផែនការបន្តក្នុងការការពារ ថែរក្សា និងអភិរក្សប្រភេទសត្វស្លាបកម្រនេះឲ្យបានគង់វង្ស។
លោកថ្លែងថា ក្រុមការងារអភិរក្សសត្វត្មាត នឹងបន្តធ្វើជំរឿនចំនួន ២ដងទៀតសម្រាប់ឆ្នាំ ២០២២នេះ គឺនៅខែកញ្ញា និងខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើសេចក្តីសន្និដ្ឋានថាចំនួនសត្វត្មាតនៅឆ្នាំ២០២២ មានចំនួនកើនឡើង ឬក៏មានចំនួនថេរ បើប្រៀបធៀបនឹងឆ្នាំ២០២១ កន្លងទៅ។

លោករដ្ឋលេខាធិការ បញ្ជាក់ឲ្យដឹងថា ទិន្នន័យជំរឿនសត្វត្មាតកាលពីឆ្នាំ២០២១ បង្ហាញថា នៅប្រទេសកម្ពុជាមានសត្វត្មាត ៣ប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតប្រផេះ ដែលមានវត្តមានសរុបចំនួន ១២១ ក្បាល នៅក្នុងអាហារដ្ឋានត្មាតចំនួន ៤កន្លែងនៃតំបន់ការពារធម្មជាតិកម្ពុជា។ ក្នុងនោះមានត្មាតភ្លើង ២០ ក្បាល ត្មាតប្រផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ក្បាល។
បើទោះបីជាមិនទាន់អាចកំណត់បានចំនួនសត្វត្មាតពិតប្រាកដក្នុងឆ្នាំ២០២២នេះក៏ដោយ តែរដ្ឋលេខាធិ ការក្រសួងបរិស្ថានរូបនេះ បានបង្ហាញសុទិដ្ឋិនិយមថា ចំនួនសត្វត្មាតនៅកម្ពុជាអាចនឹងមានចំនួនថេរ ឬអាចនឹងមានកើនតិចតួច ប៉ុន្តែមិនធ្លាក់ចុះឡើយ ព្រោះលទ្ធផលនៃជំរឿនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានកត់ត្រាវត្តមានសត្វត្មាតចំនួន ១២៨ក្បាលដែលមានចំនួនច្រើនជាងឆ្នាំ២០២១ រួចស្រេចទៅហើយ។ ដូច្នេះ អាចសន្និដ្ឋានបឋមថា ត្មាតនៅកម្ពុជាអាចមានចន្លោះពី១២៨ ដល់ ១៣៤ក្បាល នៅឆ្នាំ២០២២នេះ៕
អត្ថបទ ៖ នាង រតនៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


