Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក ចុះMOU សហការគ្នាជំរុញការទាក់ទាញកំណេីនទេសចរណ៍មកកាន់កម្ពុជា

បានផុស

នៅ

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយមានឈ្មោះ Smile & Sweet.បានចុះអនុស្សារណៈស្តីពីការសហការភាពជាដៃគូរជាមួយក្រុមហ៊ុន JFT jet ដើម្បីជំរុញការទាក់ទាញកំណេីនទេសចរណ៍ មកកាន់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីចុះអនុស្សារណៈរវាងលោក ស៊ិន សត្ថា អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Smile & Sweet ជាមួយលោកស្រី ខែក ខេមរ៉ាត់ អគ្គនាយការក្រុមហ៊ុន JFT jet លោក ស៊ិន សត្ថា អគ្គនាយករបស់ក្រុមហ៊ុន (Smile&Sweet)​បានឲ្យដឹងថា ដោយមើលឃើញពីស្ថិរភាពនយោបាយប្រទេសជាតិ និងមានជំនឿយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ធាភិបាល លោកបានចាប់ដៃគូរជាមួយដៃគូរនៅខាងក្រៅប្រទេស ក៏បង្កើតឲ្យបាននូវក្រុមហ៊ុននេះឡើងក្នុងគោលបំណងធ្វើឲ្យវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា មានការរីកចម្រើន ដូចមុនវិបត្តិកើតជំងឺកូវីដ-១៩។

លោក ស៉ិន សត្ថា បញ្ជាក់ថា ជាគោលបំណងដើម្បីចូលរួមក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ដែលជាប់គាំជាង២ឆ្នាំមកនេះ ដោយសារតែវិបត្តិរាតត្បាតជំងឺកូវីដ១៩នោះ ក្រុមហ៊ុនទេសចរណ៍ Smile&Sweet ក៏បានចាប់បើកដំណើរការសេវាកម្មទេសចរណ៍ ក្រោយប្រទេសបេីកដំណេីរការឡេីងវិញ។

លោក ស៉ិន សត្ថា លេីកឡេីងថា ការដាក់ចេញគោលនបាយអនុវត្តទេសចរណ៍វ៉ាក់សាំងតាំងពីបំណាច់ឆ្នាំ២០២១មក គឺជាឱកាសដ៏សំខាន់សម្រាប់ការវិនិយោគទៅលេីវិស័យទេសចរណ៍ ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅចំនួន៣ ដំបូងគេដែលបើកទទួលទេសចរណ៍អន្តរជាតិ ដែលបានចាក់វ៉ាក់សាំងហើយនេះ ក្នុងនោះរួមមានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង។

លោក ស៊ិន សត្ថា បន្តថា ដោយសារតែការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទេីបធ្វេីឲ្យកំណើនទេសចរណ៍កេីនឡេីងគួរឱ្យកត់សម្គាល់ ដែលអាចចាត់ទុកថា ជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃក្នុងសម្រាប់ឆ្នាំ២០២២នេះ។

លោក ស៉ិន សត្ថា អះអាងថា ចំពោះរាល់ការធ្វើដំណើរ ឬការទទួលសេវាកម្មទេសចរណ៍ទាំងឡាយ គឺក្រុមហ៊ុននឹងគោរព និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ដែលដាកលចេញសម្រាប់អនុវត្តក្នុងការរស់នៅតាមគន្លងថ្មីនៃបរិបទរាតត្បាតជំងឺកូវីដ១៩។

ដោយឡែក លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិការក្រុមហ៊ុន មានប្រសាសន៍ថា ក្នុងខណៈពេលដែលកម្ពុជា បានងើបឡើងវិញពីជំងឺកូវីដ១៩ ដោយគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចសហការរវាងក្រុមហ៊ុនJFT និង ក្រុមហ៊ុនទេសចរណ៍ Sweet&Smile គឺជាការបើកឱកាសអោយក្រុមហ៊ុនទាំងពីរ ក៏ដូចជាវិស័យទេសចរណ៍ និងអាកាសចរណ៍ បានបើកដំណើរការអោយមានប្រក្រតីភាពឡើងវិញ ក្នុងការជំរុញទេសចរណ៍ក្នុងស្រុក និងក្នុងតំបន់តាមរយៈការប្រើប្រាស់យន្តហោះក្នុងស្រុក និងយន្តហោះឯកជនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម