ព័ត៌មានជាតិ
រង្វង់មូលសីហរាជមុខបី ខេត្តព្រះសីហនុ បើកឱ្យធ្វើចរាចរណ៍សាកល្បង ចុងសប្ដាហ៍នេះ
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រង្វង់មូលសីហរាជមុខបី នឹងបើកឱ្យធ្វើចរាចរណ៍សាកល្បង នៅចុងសប្ដាហ៍នេះ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ បន្ទាប់ពីក្រុមការងារបច្ចេកទេសធ្វើការអ៊ុតកៅស៊ូ AC ស្រទាប់ទីមួយរួចរាល់។

ថ្លែងក្នុងឱកាសចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូ AC នៅរង្វង់មូលសីហរាជមុខបី មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ នៅថ្ងៃទី២១ ខែមិថុនានេះ លោក គួច ចំរើន បានបន្តថា ការចុះមកពិនិត្យការដ្ឋានចាក់អ៊ុតកៅស៊ូ AC នៅរង្វង់មូលសហរាជមុខបីនេះ ដើម្បីជួយសម្រួលលំហូរចរាចរណ៍ចូលមកក្រុងព្រះសីហនុ ម្យ៉ាងទៀតការកែលម្អសួនច្បារនៅរង្វង់មូលសហរាជមុខបី ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត ហើយនៅពេលសាងសង់រួច ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអាចមកលេងកម្សាន្ត និងថតផ្តិតយករូបភាពផ្ទៃសមុទ្របានថែមទៀតផង។

លោកអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន នៅរង្វង់មូលសួនច្បារសហរាជមុខបីឱ្យបានល្អ។
បច្ចុប្បន្ននេះខេត្តព្រះសីហនុកំពុងក្លាយជាប៉ូលទេសចរណ៍មួយដ៏សំខាន់សម្រាប់ភ្ញៀងទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តនៅចុងសប្តាហ៍ ឬកម្មវិធីបុណ្យជាតិធំៗបន្ទាប់ពីខេត្តនេះមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធខ្វែងខ្វាត់ធំតូចយ៉ាងច្រើនរួចមក។

ជាក់ស្តែងក្នុងចំណោមភ្ញៀវទេសចរផ្ទៃក្នុង ៣៦៤ ៦៣៦ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិប្រមាណ ៣៤៥ ១៤៣ នាក់ និងអន្តរជាតិផ្ទៃក្នុង ១៩ ៤៩៣ នាក់ បានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសនៅចុងសប្តាហ៍ទី៣ ថ្ងៃទី ១៨-១៩ ខែមិថុនា ឆ្នាំ២០២២ ដោយក្នុងនោះ ទេសចរបានធ្វើដំណើរកម្សាន្តទៅខេត្តព្រះសីហនុប្រមាណ ៥៦ ៨២៩នាក់៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


