ព័ត៌មានជាតិ
អភិបាលខណ្ឌទួលគោក ជំរុញឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទប់ស្កាត់បទល្មើសអសន្ដិសុខ
អភិបាលខណ្ឌទួលគោក លោក ជា ពិសី បានជំរុញឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការឯកភាពខណ្ឌទួលគោកត្រូវការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសការពារទប់ស្កាត់ឲ្យបាននូវបទល្មើសលួច ឆក់ ប្លន់ នៅក្នុងមូលដ្ឋាន ខណៈដែលបទល្មើសទាំងនេះហាក់មានការកម្រើកឡើងវិញ។

ការជំរុញបែបនេះរបស់លោក ជា ពិសី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣៧ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នាព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ សង្កាត់ទាំង ១០ និងមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍ថា សម្រាប់គណៈបញ្ជាការឯកភាពខណ្ឌ គណៈបញ្ជាការឯកភាពសង្កាត់ទាំង ១០ ត្រូវខិតខំឲ្យអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិសេស ការពារទប់ស្កាត់ឲ្យបាននូវបទល្មើសលួច ឆក់ ប្លន់ ដោយសារថាបទល្មើសទាំងនេះ ហាក់មានការកម្រើកឡើងវិញនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោកជា ពិសី មានប្រសាសន៍បញ្ជាក់បន្ថែមថា កិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិសេស ទប់ស្កាត់ឲ្យបាននូវ បទល្មើសលួច ឆក់ ប្លន់ នេះ កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចរបស់យើងត្រូវតែធ្វើឲ្យបានជាប្រចាំ ដោយត្រូវអនុវត្តឲ្យបានដូចយើងហូបអាហារប្រចាំថ្ងៃអញ្ចឹងដែរ។ បន្ថែមពីនេះ អាជ្ញាធរខណ្ឌ សង្កាត់របស់យើងក៏ត្រូវតែចុះមើលផ្លូវជាប្រចាំផងដែរ ពោលគឺបើមានផ្លូវខូចត្រូវរាយការណ៍ ដើម្បីធ្វើការជួសជុលឡើងវិញ ហើយពេលមេឃភ្លៀងត្រូវនាំគ្នាចុះមើលនៅតំបន់ធ្លាប់លិចលង់ កាយសំរាមចេញពីមាត់ លូ ប្រឡាយ ដើម្បីរំដោះការលិចលង់ភូមិឋានរបស់ប្រជាពលរដ្ឋ។ ទង្វើបែបនេះរបស់យើង នឹងធ្វើឲ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ និងជឿទុកចិត្តមកលើអាជ្ញាធររបស់យើង។
បន្ថែមពីលើនេះទៀត លោក ជា ពិសី ក៏បានជំរុញការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានលឿន ទៅតាមអ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋនៅមុនពេលបោះឆ្នោត បើដោះស្រាយមិនទាន់បានត្រូវប្រាប់ពួកគាត់ ហើយក៏ត្រូវរាយការណ៍បន្តមកខណ្ឌផងដែរ ដើម្បីឲ្យខណ្ឌបន្តដោះស្រាយជូនពួកគាត់បានលឿន។


ក្នុងឱកាសនោះដែរ លោកជា ពិសី ក៏បានជំរុញឲ្យមន្ត្រីខណ្ឌសង្កាត់ ត្រូវបន្តការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋឲ្យទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដុសជំរុញឲ្យបានគ្រប់គ្នា ពិសេសដុសទី ៤ និងទី ៥ ដោយសារជំងឺនេះ ហាក់មានការកម្រើកឡើងវិញហើយ ដែលជំរុញឲ្យយើងគ្រប់គ្នាអនុវត្តឲ្យបាន ក្នុងកិច្ចការពារខ្លួនពិសេសអនុវត្ត ៣ ការពារ ៣ កុំ និងការចាក់វ៉ាក់សាំងឲ្យបានគ្រប់ដុស៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


