ព័ត៌មានជាតិ
លោក ពុយ គា ៖ អាមេរិក និងចិន ជាទីផ្សារសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ាន ដែលមិនអាចខ្វះមួយណាបាន
លោក ពុយ គា ប្រធានអ្នកឆ្លងឆ្លើយឲ្យទីភ្នាក់ងារសារព័ត៌មានក្យូដូ បានលើកឡើងថា អាស៊ានមិនអាចខ្វះចិន និងសហរដ្ឋអាមេរិកទេ ព្រោះប្រទេសទាំងពីនេះ ជាទីផ្សាសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ាន ដែលមិនអាចខ្វះមួយណាបាន។

ការលើកឡើងរបស់លោក ពុយ គា ខាងលើនេះ ខណៈលោកអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «អាស៊ាននៅចន្លោះចិន និងអាមេរិកក្នុងបរិបទថ្មី» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ។
នៅក្នុងកិច្ចពិភាក្សានេះលោក ពុយ គា ដែលជាអ្នកសារព័ត៌មានចាស់វស្សាមួយរូបនោះ បានមានប្រសាសន៍យ៉ាងដូច្នេះ ថា «អាស៊ានថ្នាក់ថ្នមចិន បើទោះបីជាស្រលាញ់អាមេរិក។ ប៉ុន្តែគាត់ថ្នាក់ថ្នមចិនដោយសារសេដ្ឋកិច្ច អាស៊ានមិនអាចគ្មានចិន ហើយក៏មិនអាចគ្មានអាមេរិកដែរ និយាយមួយបែបចិននិងអាមេរិក ប្រៀបបានដូចឪពុកម្តាយ»។
លោក ពុយ គា បានលើកឡើងបន្តថា ចិនជាប្រទេសមួយ ដែលមានកម្លាំងទ័ពច្រើន ហើយមួយវិញទៀត ក៏ជាទីផ្សារនាំចេញយ៉ាងសំខាន់សម្រាប់អាស៊ាន ផងដែរ។ រីឯសហរដ្ឋអាមេរិកវិញ ជាប្រទេសមានសព្វាវុធទំនើបៗ ហើយក៏ជាប្រទេសមហាអំណាចលើពិភពលោកដែរ ដែលជាហេតុធ្វើឲ្យអាស៊ានមិនអាចខ្វះប្រទេសមួយណាបាន ក្នុងចំណោមប្រទេសទាំងពីរនេះ៕
អត្ថបទ៖ ឌឿន ចាន់ថារី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៩ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


