Connect with us

ព័ត៌មានជាតិ

គណបក្ស​ប្រជាជនកម្ពុជា ​បើកសន្និបាត​គណៈកម្មា​ធិការកណ្តាល​ ពិនិត្យ​ការងារ​​ និងលើក​ទិសដៅបន្ត

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជា បានបើកសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់ខ្លួន នៅទីស្នាក់ការកណ្តាល (អាគារស) ដែលសន្និបាតនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៦ និងទី១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីអនុប្រធានទាំង៤ រូប សមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួមទាំងតំណាងថ្នាក់ដឹកនាំនៅមូលដ្ឋានរាជធានីខេត្តផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របៀបវារៈសន្និបាតវិសាមញ្ញនេះ មានការថ្លែងសុន្ទរកថាបើកសន្និបាតដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, ការបង្ហាញរបាយការណ៍ស្តីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងទិសដៅការងារឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ កិច្ចពិភាក្សានៅក្នុងអង្គសន្និបាត ហើយចុងក្រោយមានមតិបូកសរុប និងណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជាដើម។

ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ អង្គសន្និបាតបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត។

ជាមួយគ្នានេះ សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ក៏បានបោះឆ្នោតជ្រើសតាំងអនុប្រធានគណបក្ស២រូបថែមទៀតនោះគឺ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន។

សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនៅកម្ពុជា ដែលកាន់អំណាច៦អាណត្តិមកនេះ មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់ ក្នុងនោះមានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន៣៧នាក់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម