ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស ចុះពិនិត្យផ្លូវមួយខ្សែ ដែលដាក់ឈ្មោះបិតាជាតិរបស់ខ្លួន
នៅព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២២ នេះ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស បានអញ្ជើញទៅពិនិត្យផ្លូវមួយខ្សែ ដែលដាក់ឈ្មោះបិតាជាតិរបស់បង់ក្លាដែស គឺ “វិថីបង់ហ្គាបាន់ឌូ សេក្ខ មូជីប” ដែលស្ថិតនៅលើផ្លូវលេខ ៣៣៧ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការដាក់ឈ្មោះផ្លូវខាងលើនេះ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៧ ដែលនៅក្នុងដំណើរការទស្សនកិច្ចនោះលោកជំទាវបានជួបពិភាក្សាជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅជំនួបនោះ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការ ក៏ដូចជាទំនាក់ ទំនងទ្វេភាគីជាច្រើនរវាងប្រទេសទាំងពីរ ហើយក្រៅពីបញ្ហានោះ នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍អំពីការដាក់ឈ្មោះផ្លូវសំខាន់មួយនៃប្រទេសរៀងខ្លួន នៅក្នុងរាជធានីភ្នំពេញ និងរដ្ឋធានីដាកា ដើម្បីជានិមិត្តរូប នៃការគោរពថ្នាក់ដឹកនាំដ៏ឆ្នើមទាំងពីរ។

លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៣ ថ្ងៃ ដោយចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២២ តាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសទស្សនកិច្ចនៅកម្ពុជា លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន បានអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជួបប្រជុំទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

នៅក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន បានអញ្ជើញធ្វើបាឋកថាក្នុងសិក្ខាសាលា ដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាផងដែរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាអះអាងថា ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


