ព័ត៌មានជាតិ
ក្រសួងអប់រំប្រកាសទទួលស្គាល់សញ្ញាបត្របាក់ឌុបសាលាអន្តរជាតិ អាយ ស៊ី អេស មានតម្លៃដូចសញ្ញាបត្រក្រសួងដែរ
ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសទទួលស្គាល់តម្លៃសមមូលនៃសញ្ញាបត្រមធ្យមសិក្សាថ្នាក់ទី១២ដែលចេញដោយសាលាអន្តរជាតិ អាយ ស៊ី អេស មានតម្លៃសមមូលនិងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចេញដោយក្រសួងអប់រំយុវជននិងកីឡាដែរ។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងអប់រំយុវជននិងកីឡា ចុះថ្ងៃទី១៥ ខែកក្កដា បានណែនាំដល់សាលាអន្តរជាតិ ស៊ី អាយ អេស ត្រូវរៀបចំបញ្ជីឈ្មោះសិស្សដែលបានប្រឡងជាប់ជាស្ថាពរនៅក្នុងកម្មវិធីប្រឡងបញ្ចប់ដោយភ្ជាប់មកជាមួយនូវពិន្ទុលទ្ធផលសិក្សារបស់សិស្សដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងយុវជននិងកីឡាពិនិត្យ និងផ្ដល់ការឯកភាពមុននឹងចេញវិញ្ញាបនបត្របណ្ដោះអាសន្នឬបោះពុម្ពសញ្ញាប័ត្រជួនដល់សិស្សដែលបានប្រឡងជាប់ជាស្ថាពរ។

ជាមួយគ្នានវដែរក្រសួងមានសិទ្ធិដកហូតឬបដិសេធសញ្ញាបត្រថ្នាក់ទី១២ដែលចេញដោយសាលាអន្តរជាតិ អាយ ស៊ី អេស ក្នុងករណីត្រួតពិនិត្យរកឃើញមានភាពមិនត្រឹមត្រូវក្នុងដំណើរការសិក្សា ឬមានភាពមិនត្រឹមត្រូវក្នុងការសម្រេចផ្ដល់សញ្ញាប័ត្រដល់អ្នកសិក្សា។ ទន្ទឹមនឹងនេះក្រសួងត្រូវបង្កើតគណៈកម្មការដែលមានសមាសភាពមកពីនាយកដ្ឋាន
ធានាគុណភាពអប់រំ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងនាយកដ្ឋានជំនាញពាក់ព័ន្ធដើម្បីត្រួតពិនិត្យតាមដានជាប្រចាំលើកម្មវិធីសិក្សានិងដំណើរការសិក្សារបស់សាលាអន្តរជាតិ អាយ ស៊ី អេស ស្របតាមស្តង់ដារសម្រាប់វាយតម្លៃលើកម្មវិធីសិក្សា និងដំណើរការរបស់គ្រឹះស្ថានសិក្សាឯកជនដែលបណ្ដុះបណ្ដាលកម្មវិធីសិក្សាអន្តរជាតិហើយស្តង់ដារនេះត្រូវរៀបចំទាបបំផុតឱ្យស្មើនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡា៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


