Connect with us

ព័ត៌មានជាតិ

ទូត​ខ្មែរ​នៅ​អាមេរិក ជួប​ជាមួយ​ទូរ​ទស្សន៍​ដែល​មាន Viewers ជាង​៣០​លាន​នាក់ ពិភាក្សា​ពី​បញ្ហា​បញ្ជ្រាប​វប្បធម៌

បានផុស

នៅ

ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សហរដ្ឋអាមេរិក បានទទួល​ជួប​ជាមួយ​លោក Shin Koyamada ប្រធាន​ទូរ​ទស្ស​ន៍ ChimeTV ដែល​ជា​ទូរ​ទស្ស​ន៍​អាស៊ី​-​អាមេរិកាំង ដែលមាន Viewers ជាង​៣០​លាន​នាក់ ដើម្បី​ពិភាក្សា​ពី​បញ្ហា​បញ្ជ្រាប​វប្បធម៌ និង​ផលិតផល​ខ្មែរ​ទៅ​ក្នុង​សហគមន៍​អាស៊ី នេះ​បើតាម​លោក កែវ ឈា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅថ្ងៃនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក កែវ ឈា ទូរ​ទស្ស​ន៍ ChimeTV គឺជា​ទូរ​ទស្ស​អាស៊ី​-​អាមេរិកាំង ដែល​ផ្សព្វផ្សាយ​ពី​ចំណេះដឹង វប្បធម៌​អាស៊ី ទាំងអស់​ដល់​សហគម​ន៍​អាស៊ី នៅ​អាមេរិកាំង ហើយ​នៅក្នុង​ជំនួប​នោះ លោក​បាន​ពិភាក្សា​បញ្ហា​មួយ​ចំនួន ទាក់ទង​កិច្ច​សហប្រតិបត្តិការ ដើម្បី​បញ្ជ្រាប​ប្រពៃណី វប្បធម៌​ខ្មែរ និង​ផលិតផល​ខ្មែរ ទៅក្នុង​សហគមន៍​អាស៊ី នៅ​អាមេរិក រួមទាំង​សហគមន៍​ខ្មែរ​-​អាមេរិកាំង​។​

​លោក​ឯកអគ្គរាជទូត​បញ្ជាក់​យ៉ាងនេះ​ថា “​ខ្ញុំ​បានទទួល​ជួប​ជាមួយ​លោក Shin Koyamada ប្រធាន​នៃ​ទូរ​ទស្ស​ន៏ ChimeTV ដែលជា​ទូរ​ទស្ស​អាស៊ី​-​អាមេរិកាំង ផ្សព្វផ្សាយ​ពី​ចំណេះដឹង វប្បធម៌​អាស៊ី​ទាំងអស់​ដល់​សហគមន៍​អាស៊ី​នៅ​អាមេរិកាំង ដែលមាន Viewers ជាង​៣០​លាន​នាក់​។ យើង​បាន​ពិភាក្សា​ពី​សហប្រតិបត្តិការ​ដើម្បី​បញ្ជ្រាប​ប្រពៃណី វប្បធម៌​ខ្មែរ និង​ផលិតផល​ខ្មែរ ទៅក្នុង​សហគមន៍​អាស៊ី នៅ​អាមេរិក រួមទាំង​សហគមន៍​ខ្មែរ​-​អាមេរិកាំង​ផងដែរ តាមរយៈ​ទូរ​ទស្ស ChimeTV នេះ និង​បន្ត​សហការ ជាមួយ​ទូរ​ទស្ស​ក្នុងប្រទេស​កម្ពុជា ជាមួយនិង ChimeTV នេះ​”​។

​លោក​ឯកអគ្គរាជទូត​អះអាង​ដែរ​ថា មកដល់ពេលនេះ នៅ​មិនទាន់មាន​ជា​គម្រោង​អ្វី​ទេ តែ​ខាង ChimeTV បានមក​ទាក់ទង ដើម្បី​ជួយ​ផ្សព្វផ្សាយ ជាពិសេស​កម្ម​វិធិ​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណីជាតិ ទូរ​ទស្សន៍​នឹង​ជួយ​ផ្សាយ​បន្ត ហើយ​គេ​ក៏​ចង់​ធ្វើ​ទំនាក់ទំនង​សហការ​ជាមួយ​ទូរ​ទស្ស​នៅក្នុង​ស្រុក​របស់​យើង​ដែរ ដើម្បី​សហការ​ផ្សាយ​បន្ត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម