ព័ត៌មានជាតិ
សហព័ន្ធហែលទឹកបើកវគ្គបង្រៀនហែល ទឹកដល់និស្សិតនាយទាហានសកម្មនៅសាលានាយទាហានសកម្មត្មាតពង
ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹកសហ ការជាមួយសាលានាយទាហានសកម្មបានបើកវគ្គបង្រៀនហែលទឹក ដល់និស្សិតនាយទាហានសកម្មជំនាន់ទី២១ ចំនួន ១១៩នាក់។

លោក ហែម គីរី អគ្គលេខាធិការសហ ព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ឲ្យដឹងថា ក្រោមសហការជាមួយសាលានាយទា ហានសកម្ម និងសហព័ន្ធខ្មែរកីឡាហែល ទឹកដោយសហព័ន្ធបានបញ្ជូនគ្រូឧទ្ទេស ៣រូបមានលោកគ្រូ នាង សូរិទ្ធិយ៉ា លោកចេង ពិរោធ និងលោកឆោម ចាន់ថុន សម្រាប់នាយទាហានសកម្មជំនាន់ទី២១ ចំនួន ១១៩នាក់ដែលមានរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ ២០២០។ វគ្គនេះ យើងធ្វើការបង្រៀនតែពេលព្រឹក ចំណែកពេលរសៀលនាយទា ហានសកម្មអនុវត្តដោយខ្លួនឯងផ្ទាល់សា លានាយទាហានសកម្មត្មាតពង។

លោកបានបន្តថា គោលបំណងសំខាន់របស់សហព័ន្ធអនុញ្ញាតឲ្យទៅគ្រូឧទ្ទេស ៣រូប ដោយសារតែសាលានាយទាហានសកម្មត្មាតពងធ្លាប់ធ្វើការជាមួយសហព័ន្ធជាយូរមកហើយជាមួយលោកព្រឹទ្ធាចារ្យ ហែម ថន ចុះទៅបង្រៀនផ្ទាល់។

លោកអគ្គបន្ថែមទៀតថា នេះជំហានថ្មីមួយទៀតដែលសហព័ន្ធកំពុងតែប្រឹងប្រែងចូលរួមនៅក្នុងវិស័យរបស់រដ្ឋជាពិសេសខាងយោធា ដើម្បីជួយរួមចំណែកបណ្តុះបណ្តាលបច្ចេកទេសជំនាញប្រើប្រាស់ចាំបាច់ដល់នាយទាហានហើយជាកិតិ្តយសរបស់សហព័ន្ធខ្មែរកីឡាហែលទឹក។

បើតាមលោក ប៊ុត សុភាព នាយកសា លានាយទាហានសកម្មត្មាតពងបានបញ្ជាក់ថា សាលានឹងអាចចុះអនុស្សរណៈព្រមព្រៀងជាមួយសហព័ន្ធកីឡាហែលទឹក (MOU)នាពេលខាងមុខ ក្នុងការបើកវគ្គ បង្រៀនហែលទឹកដល់និស្សិតនាយទាហានសកម្ម៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ