ព័ត៌មានជាតិ
អ្នកច្បាប់នៅខេត្តកោះកុង ប្រាប់ដល់ក្រុមយុវជនឃុំជ្រៃ ឲ្យប្រឹងរៀនសូត្រ ប្រសិនចង់ក្លាយជាអ្នកច្បាប់
ព្រះរាជអាជ្ញាខេត្តកោះកុង បានណែនាំដល់ក្រុមយុវជនឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវចេះធ្វើខ្លួនជាពលរដ្ឋល្អ និងប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ប្រសិនបើពួកគេមានចំណងចង់ក្លាយជាអ្នកច្បាប់ដែរ។
ការពន្យល់បង្ហាញរបស់លោក រស់ សារាំ ព្រះរាជអាជ្ញាខេត្តកោះកុង នៅពេលនេះធ្វើឡើងអំឡុងពេលក្រុមយុវជននៅឃុំជ្រៃ ស្រុកមោងឬស្សី បានទស្សនៈកិច្ចស្វែងយល់ដឹងអំពីវិស័យយុត្តិធម៌នៅសាលាដំបូង និងអមអយ្យការសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។

លោក រស់ សារាំ បន្ថែមថា ប្រទេសជាតិមានការអភិវឌ្ឍន៍ និងសុខសន្តិភាពដូចសព្វថ្ងៃនេះ គឺអាស្រ័យទៅលើមេដឹកនាំប្រទេសបុិនប្រសប់ និងធនធានមនុស្សពូកែៗ ទើបធ្វើឱ្យប្រទេសជាតិរុងរឿងរីកចម្រើនដូចបច្ចុប្បន្ន។ ដូច្នេះយុវជន ដែលជាទំពាំងស្នងឬស្សី គប្បីចាំបាច់ធ្វើខ្លួនពលរដ្ឋល្អប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ និងចៀសឆ្ងាយការសេពគ្រឿងញៀន ក្រុមបងតូចបងធំ និងសកម្មភាពល្មើសច្បាប់ផ្សេងៗ។
លោកព្រះរាជអាជ្ញាខេត្តកោះកុង ក៏បង្ហាញដល់ក្រុមយុវជនឃុំជ្រៃជាច្រើនអំពីតួនាទីចៅក្រម ព្រះរាជអាជ្ញា មេធាវី និងក្រឡាបញ្ជី ដែលបំពេញការងារផ្នែកច្បាប់នៅស្ថាប័នតុលាការខេត្ត ដើម្បីឱ្យកាន់តែយល់ច្បាស់ពីដំណើរការសវនាការ ប្រសិនបើពួកគេមានបំណងចង់ក្លាយខ្លួនជាអ្នកច្បាប់ទៅថ្ងៃមុខ។
គួរជម្រាបថា លោក ជិន ម៉ាលីន រដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានដឹកនាំក្រុមយុវជនរស់នៅឃុំជ្រៃ ស្រុកមោងឬស្សី មកបំពេញទស្សនកិច្ចស្វែងយល់អំពីអ្វីទៅការអនុវត្តច្បាប់លើប្រព័ន្ធយុត្តិធម៌នៅមូលដ្ឋានខេត្តកោះកុង រយៈពេល៣ថ្ងៃ។ ដំណើរទស្សនកិច្ចលើកដំបូងរបស់យុវជនឃុំជ្រៃ ត្រូវបានលោក មីនា មករា ប្រធានសាលាដំបូងខេត្ត និងលោក រស់ សារាំ ព្រះរាជអាជ្ញាខេត្តកោះកុង ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងលេងកីឡាបាល់ទាត់រួមគ្នា ក្នុងន័យរឹងចំណងមិត្តភាពរបស់អ្នកច្បាប់ និងយុវជនឃុំជ្រៃ ស្រុកមោងឬស្សី ខណៈថ្នាក់ដឹកនាំប្រព័ន្ធតុលាការខេត្តកោះកុង ជាក្រុមការងារចុះមូលដ្ឋានភូមិជ្រៃជើង ឃុំជ្រៃ។

លោក តឹង សុវត្ថិ ជាអ្នកដឹកនាំក្រុមយុវជនឃុំជ្រៃ បានបង្ហាញអារម្មណ៍ថា រូបលោក និងក្រុមយុវជនឃុំជ្រៃ ពិតជាមានចិត្តសប្បាយរីករាយដែលស្វែងយល់អំពីស្ថាប័នតុលាការនៅខេត្តកោះកុង និងលេងកីឡាមិត្តភាពរវាងយុវជននៅតុលាការខេត្ត និងយុវជនឃុំជ្រៃ នេះជាលើកដំបូងហើយ។ លោក សុវត្ថិ យល់ថា ទស្សនកិច្ចជាឱកាសដ៏ល្អមួយសម្រាប់យុវជនរបស់លោក បានយល់ដឹងពីតួនាទីរបស់ចៅក្រម ព្រះរាជអាជ្ញា មេធាវី និងក្រឡាបញ្ជី ពេលបើកសវនាការជម្រះក្តីនីមួយៗ។ យុវជនដែលមកទស្សនកិច្ចនេះនិស្សិតកម្រិតថ្នាក់ឧត្តមសិក្សា ប្រសិនបើពួកគេមានបំណងចង់ធ្វើជាអ្នកច្បាប់ពិតប្រាកដពួកគេនឹងប្រឹងប្រែងរៀនសូត្រ៕



អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ