Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត​ ៖ បើ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ដឹកនាំ វិស័យ​អប់រំ​នៅតែ​ជា​វិស័យ​អាទិភាព

បានផុស

នៅ

ថ្លែង​តាមរយៈ​ឃ្លី​ប​វីដេអូ​ជាង​៤​នាទី ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ ដែល​បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នាពេល​អនាគត​នោះ បាន​លើកឡើងថា បើ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ដឹកនាំ វិស័យ​អប់រំ​នៅតែ​ជា​វិស័យ​អាទិភាព ហើយ​នៅ​ថ្ងៃ​អា​នាគ​ត នឹង​វិនិយោគ​កាន់តែខ្លាំង​លើ​វិស័យនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មាន​គេ​ចោទថា កម្ពុជា​ជា​អាយ៉ង​វៀតណាម អាយ៉ង​ចិន ហើយ​នៅតាម​បណ្តា​ស្ថាប័ន​ក្រសួង​រដ្ឋ សុទ្ធ​តែមាន​មន្ត្រី​ជា​យួន និង​ចិន​។ លោក​ដាក់​ជា​សំណួរ​ថា តើ​មាន​វៀតណាម មាន​ចិន​មកពីណា ? គឺ​សុទ្ធតែ​ខ្មែរ​ទាំងអស់ ហើយ​ភាគច្រើន គឺ​ជាម​ន្រី្ត​បណ្ដុះបណ្ដាល​ក្រោយ​៧៩ បើទោះបី​ជាមាន​មន្ត្រី​ខ្លះ​បណ្ដុះបណ្ដាល​នៅមុន​មុន​សង្គ្រាម ដែល​គាត់​នៅ​បន្ត​ជា​រៀមច្បង​យើង ប៉ុន្តែ​ភាគច្រើន​ជា​មន្ត្រី​បណ្ដុះបណ្ដាល​ក្រោយ​ឆ្នាំ​១៩៧៩​។ លោក​ថា អត់​មាន​ប្រទេស​ណា​ស្រឡាញ់​ខ្មែរ ចង់​ឲ្យ​ខ្មែរ​រីកចម្រើន​ជាង​ខ្មែរ​គ្នាឯង​នោះទេ​។

​បើតាម​លោក ហ៊ុន ម៉ា​ណែ​ត រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​បាន​យកចិត្តទុកដាក់​ណាស់​លើ​វិស័យ​អប់រំ ហើយ​គោលនយោបាយ​ទាំងអស់នេះ មិនមែន​ស្ថិតនៅលើ​ក្រដាស​នោះទេ គឺជា​សកម្មភាព​អនុវត្ត​ជាក់ស្ដែង​។ លោក​ថា មកដល់ពេលនេះ វិស័យ​អប់រំ​របស់​យើង បាន​ចំណាយ​ប្រមាណ​ជិត​មួយ​ពាន់​លាន​ដុល្លារ​ទៅហើយ​ក្នុង​មួយឆ្នាំ ដែល​ភាគច្រើន​បាន​ចំណាយ​ទៅលើ​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​អប់រំ​។

លោក ហ៊ុន ម៉ា​ណែ​ត អះអាងថា មកដល់ពេលនេះ​ប្រាក់បៀវត្ស​របស់លោក​គ្រូ​អ្នកគ្រូ​ម្នាក់ៗ​ជាង​១​លាន​រៀល​ទៅហើយ បើទោះបីជា​មិនទាន់​ច្រើន ប៉ុន្តែ​បាន​ប្រសើរ​ជាង​មុន ហើយ​យើង​នឹង​ខិតខំ​ជំរុញ​បន្ថែមទៀត ប៉ុន្តែ​ក្រៅពី​ប្រាក់បៀវត្ស ក៏មាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដូចជា​ប​សស ផងដែរ​។ លោក​ថា ដ៏​រាប​ណា​ថវិកាជាតិ​កាន់តែ​កើន ផលប្រយោជន៍​ចូលទៅ​លោកគ្រូ​អ្នកគ្រូ​កាន់តែ​កើនឡើង ហើយ​ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ដឹកនាំ​ប្រទេស​គោលនយោបាយ​លើ​វិស័យ​អប់រំ​នៅតែ​ជា​អាទិភាព​។

​លោក ហ៊ុន ម៉ា​ណែ​ត អះអាងថា ថវិកា​សម្រាប់​វិស័យ​អប់រំ​នៅ​ឆ្នាំ​២០១៥ មាន​ប្រមា​៤៤២​លាន​ដុល្លារ ហើយ​ឆ្នាំ​២០២០ កើន​រហូត​ជិត​១​ពាន់​លាន​ដុល្លារ គ្រាន់តែ​ខុសគ្នា​៥​ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​ថវិកាជាតិ​លើ​វិស័យ​អប់រំ​បាន​កើនឡើង​មួយ​ជា​ពីរ​។ លោក​ថា ដោយសារតែ​វិស័យ​អប់​រំជា​វិស័យ​អាទិភាព ទើប​ថវិកាជាតិ​ត្រូវ​បង្កើន​លើ​វិស័យនេះ ហើយ​ធ្វើយ៉ាងណា​នៅ​ឆ្នាំ​ខាងមុខ នឹងដាក់​ការវិនិយោគ​កាន់តែខ្លាំង​ទៅលើ​វិស័យ​អប់រំ ដើម្បីអោយ​កូន​ខ្មែរ​កាន់តែខ្លាំង កាន់​តែមាន​សក្កា​នុព​ល កាន់​តែមាន​សមត្ថភាព ដើម្បីអោយ​កូន​ខ្មែរ​កាន់​រីកចម្រើន ហើយ​ដរាប​ណាវី​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ដឹកនាំ វិស័យ​អប់រំ​នៅតែ​ជា​វិស័យ​អាទិភាព និង​ទទួលបាន​នូវ​ការគាំទ្រ​ខ្លាំង​ពី​រាជរដ្ឋាភិបាល​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម