ព័ត៌មានជាតិ
ប្រឡាយ ២ ខ្សែ ត្រូវជីកបន្ទាន់ ដើម្បីបញ្ចៀសទឹកកុំឲ្យលិចលង់ភូមិ ៦ ក្នុងសង្កាត់ចាក់អង្រែក្រោម
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី ២៧ ខែកក្កដានេះថា លោកបានដាក់គ្រឿងចក្រអេស្កាវ៉ាទឹរ ២ គ្រឿង ចុះកាយប្រឡាយបង្ហូរទឹក ២ ខ្សែ ដើម្បីរំដោះទឹកកុំឲ្យលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋ ៦ ភូមិស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។

លោកចៅសង្កាត់បានបន្តថា ភូមិចំនួន ៦ ដែលប្រឈមនឹងការលិចលង់ និងលិចបណ្តើៗនេះមានភូមិ ទួលរកា ភូមិទួលរកា ១ ភូមិទួលរកា ២ និងភូមិទួលរកា ៣ ចំណែកភូមិចំនួន ២ ទៀតនោះ គឺភូមិព្រែកតាឡុង និងភូមិព្រែកតាឡុង ១។ ចំពោះប្រឡាយចំនួន ២ ខ្សែ ដែលតម្រូវឲ្យជីកជាបន្ទាន់នេះ គឺ ១ ខ្សែចេញពីផ្លូវ ៦០ ម៉ែត្រចូលទៅបឹង និងខ្សែទី ២ ចេញពីសាលាខណ្ឌទៅត្បូងឆ្ពោះមកអូឲ្យធ្លាក់ទៅស្ទឹងជ្រៅ។

លោកចៅសង្កាត់ចាក់អង្រែក្រោមបានបញ្ជាក់ពីស្ថានភាពទឹក គឺខណៈដែលមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ហើយហូរចូលលូមិនទាន់ ដែលប្រឈមនឹងការលិចលង់លំនៅឋានប្រជាពលរដ្ឋ បើសិនជាមិនបានដាក់គ្រឿងចក្រជីកប្រឡាយបង្ហូរទឹកចំនួនជាជំនួយចំនួន ២ ខ្សែនេះ។


គួរបញ្ជាក់ថា មិនថាតែមូលដ្ឋានសង្កាត់ចាក់អង្រែក្រោមមួយទេដែលរងការលិចលង់ដោយជំនន់ទឹកគឺនៅមានសង្កាត់បឹងទំពុន និងបឹងទំពុន ១ ក៏រងការលិចលង់ធ្ងន់ធ្ងរបើទោះជាសង្កាត់នេះស្ថិតនៅក្បែស្ថានីយបូមទឹកខ្នាតធំក៏ដោយ៕



អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


