ព័ត៌មានជាតិ
លោក Wang Yi នឹងមកដល់ភ្នំពេញនៅថ្ងៃទី០២ ខែសីហា ខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា
រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី (Wang Yi) នឹងធ្វើដំណើរមកដល់ទីក្រុងភ្នំពេញ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) ដេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នេះបើយោងតាមការអះអាងរបស់ស្ថានទូតចិន។
កម្ពុជាក្នុងនាមប្រធានអាស៊ាន នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) រួមមានទាំងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN Post Ministerial Conference) កិច្ចប្រជុំអាស៊ានបូក៣ លើកទី២៣ (23rd ASEAN Plus Three) កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១២ (12th East Asia Summit) និងវេទិកាតំបន់អាស៊ាន លើកទី២៩ (29th ASEAN Regional Forum) ចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។
បើតាមក្រសួងការបរទេសបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ នឹងមានការចូលរួមរហូតដល់ទៅដល់៣៨ ប្រទេស (៣៩ ទាំងកម្ពុជា) ក្នុងនោះ រដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសធំៗ ដូចជារដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក (លោក Antony Blinken), រដ្ឋមន្ត្រីការបរទេសចិន (លោក Wang Yi), រដ្ឋមន្ត្រីការបរទេសរុស្ស៊ី (លោក Sergei Lavrov), រដ្ឋមន្ត្រីការបរទេសជប៉ុន (លោក Hayashi Yoshimasa), រដ្ឋមន្ត្រីការបរទេសឥណ្ឌា (លោក S. Jaishankar) និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី (លោក Penny Wong) ក៏នឹងអញ្ជើញមកចូលរួមផងដែរ។

បើតាមលោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក្នុងកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក៏មានកិច្ចប្រជុំរវាងអាស៊ាន និងចក្រភពអង់គ្លេស ដែលជាដៃគូរបស់អាស៊ានលើកទី១ បន្ទាប់ពីអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបមក។ ក្រៅពីនេះ អាស៊ានក៏មានប្រទេសចំនួន៦ ដែលនឹងចុះហត្ថលេខាក្លាយទៅជាភាគី នៃសន្ធិសញ្ញាមិត្ដភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន។ ចំពោះប្រទេសទាំង៦នោះ គឺមានប្រទេស៣ មកពីមជ្ឈឹមបូព៌ា រួមមាន ប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រទេសអូម៉ង់ និងប្រទេសកាតា ហើយប្រទេស៣ទៀត មកពីអឺរ៉ុប រួមមាន ប្រទេសក្រិច ប្រទេសហូឡង់ និងដាណឺម៉ាក។
លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានឲ្យដឹងដែរថា ប្រទេសអ៊ុយក្រែនក៏បានសំណូមពរចង់ចូលរួមជាភាគីជាមួយអាស៊ានដែរ តែដោយសារដាក់ពាក្យយឺត ដូច្នេះវាយតម្លៃនៃការចូលរួមរបស់អ៊ុយក្រែន ធ្វើមិនទាន់នោះទេ ប៉ុន្តែតាមរយៈការពិភាក្សាជាមួយអគ្គលេខាធិការអាស៊ាន ប្រទេសអ៊ុយក្រែន អាចចូលរួមជាភាគីជាមួយអាស៊ានបាននៅឆ្នាំក្រោយ។
ចំណែកលោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា សម្រាប់កិច្ចប្រជុំខាងលើនេះ តាមកម្មវិធី នៅថ្ងៃទី៣០ និង៣១ ខែកក្កដា មានការប្រជុំថ្នាក់អគ្គនាយក ដើម្បីចរចាទៅលើការរៀបចំអត្ថបទទាំងអស់ សម្រាប់កិច្ចប្រជុំ ហើយនៅថ្ងៃទី០១ ខែសីហា ចាប់ផ្តើមកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ាន។ រីឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាបរទេស ចាប់ផ្តើមនៅថ្ងៃទី០២ ខែសីហា។
សូមបញ្ជាក់ថា AMM ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកក បន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ AMM ប្រជុំយ៉ាងហោចណាស់៤ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ពីអាស៊ាន។ AMM ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន៕
ដោយ ៖ កោះកែវ


-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៤ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
ចិន ត្រៀមបញ្ចេញ យន្តហោះផ្ទុកដ្រូនដំបូងគេលើលោក ដ៏អស្ចារ្យ