កីឡា
Man United ទទួលបានភ្លើងខៀវពីខ្សែប្រយុទ្ធប្រេស៊ីលម្នាក់
ក្លិបបិសាចក្រហម Manchester United កាន់តែកៀកនឹងយកបានខ្សែប្រយុទ្ធរបស់ក្លិប Wolves និងក្រុមជម្រើសជាតិ ប្រេស៊ីល កីឡាករ Matheus Cunha។

យោងតាមការចុះផ្សាយដោយ Sky Sports បានឱ្យដឹងថា Man United បានដាក់សំណើជាទឹកប្រាក់ចំនួន ៨៣.៤ លានដុល្លារអាមេរិក ដើម្បីចុះកុងត្រានាំយក Matheus Cunha ពីក្លិប Wolves នៅរដូវក្តៅនេះ។
ដោយឡែកអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Matheus Cunha ដែលបច្ចុប្បន្នមានវ័យ ២៥ ឆ្នាំ បានឆ្លើយយល់ព្រមរួចរាល់ ក្នុងការផ្លាស់មកកាន់ទឹកដី Old Trafford នៅរដូវក្តៅនេះ។

គួរបញ្ជាក់ថា Matheus Cunha បានក្លាយជាខ្សែប្រយុទ្ធដ៏លេចធ្លោរមួយរូបរបស់ក្លិប Wolves ចាប់តាំងពីរូបគេផ្លាស់មកទីនេះនៅឆ្នាំ ២០២១ ខណៈនៅរដូវកាល ២០២៤-២០២៥ នេះរូបគេរកបាន ១៧ គ្រាប់ និង ៦ assist ក្នុងចំណោមការបង្ហាញខ្លួនសរុប ៣៤ ប្រកួត៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sky Sports & Fabrizio Romano
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


