ព័ត៌មានជាតិ
ឆ្នាំ២០២១ រដ្ឋបាលរាជធានី គំរោងស្តារប្រឡាយចំនួន១២ខ្សែក្នុងចំណោមប្រឡាយ៣៧ខ្សែដែលត្រូវស្តារឡើងវិញ បើទោះ បីជួបបញ្ហាជំងឺកូវីដ-១៩ក្តី
ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅឆ្នាំ២០២១ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានលើកគំរោងស្តារប្រឡាយចំនួន១២ខ្សែក្នុងចំណោមប្រឡាយ៣៧ខ្សែដែលត្រូវស្តារឡើងវិញ ទោះបីជួបការលំបាកលើថវិកា ដោយសារជួបបញ្ហាផ្ទួនៗពិសេសជំងឺកូវីដ-១៩ ដែលត្រូវចំណាយថវិកាច្រើនយ៉ាងណាក្តី។

មន្ត្រីដដែលបន្តថា ប្រឡាយបង្ហូរទឹក ក៏ដូចអាងស្តុកទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានសត្រូវច្រើន សូម្បីវត្តក៏ចាក់ដីលប់ប្រឡាយដែរ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាការពារអោយបាន។
នេះបើតាមការលើកឡើងពីមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី២៤ ខែធ្នូនេះ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៏ថា ប្រឡាយប្រមាណ១២ខ្សែនៅប៉ែកខាងលិចរាជធានីភ្នំពេញ ត្រូវបានគេរំលោភ។ កាលពីជំនន់ទឹកភ្លៀងនាពេលកន្លងមក ពេលយើងចុះទៅកាយស្តារប្រឡាយរំដោះទឹក គឺសុទ្ធតែដីមានកម្មសិទ្ធរបស់គេទៅហើយ នោះហើយជាបញ្ហា។ តែទោះបីយ៉ាងណា យើងខិតខំដោះស្រាយអោយអស់លទ្ធភាពដែលមាន។

ពាក់ពន្ធ័នឹងរឿងបុរស ឈ្មោះគង់ រៃយ៉ានិងប្រពន្ធដែលវិលត្រឡប់មកពីប្រទេសថៃហើយគេចវេសមិន ព្រមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺអាចមានទោស តែអាជ្ញាធរយើងបានអញ្ជើញទាំង២នាក់ប្តីប្រពន្ធនេះ ទៅធ្វើចត្តាឡីសក័ រួចហើយ ដោយទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងភូមិរបស់គាត់និងថ្លែងអំណរគុណដល់អាជ្ញាធរដែលបានធ្វើការងារនេះប្រកបដោយការទទួលខុសត្រូវបញ្ជៀសការឆ្លងរាលដាលជំងឺកូវិដ-១៩ ក្នុងសហគមរបស់បងប្អូន ដែលការងារនេះគឺជាបច្ចេកទេសសុទ្ធសាធ មិនមែនដូចការចោទប្រកាន់ទៅជារឿងនយោបាយនោះទេ។

លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងបុព្វហេតុបំរើប្រជាពលរដ្ឋ និងលើកទឹកចិត្តអោយមានការខិតខំដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋតាមតំរូវការ និងសំណូមពរឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធ ភាពថែមទៀត៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


