Connect with us

ព័ត៌មានជាតិ

កម្ពុជា-ថៃ ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសថៃបានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: អោយកាន់តែប្រសើរឡើងថែមទៀត។

ការប្តេជ្ញានេះបានធ្វើឡើងក្នុងឱកាសលោកសាស្ត្រាចារ្យបណ្ឌិត Anek Laothamatas រដ្ឋមន្រ្តីក្រសួងអប់រំ វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍(MHESI) នៃព្រះរាជាណាចក្រថៃ បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ជាមួយលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត អ៉ិត សំហេង បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលថៃ ដែលទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍធនធនមនុស្ស មានហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងជាច្រើន ដើម្បីចែករំលែកមកដល់ប្រទេសជិតខាង។ ចំពោះរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពខ្ពស់លំដាប់ទី១ គឺការអភិវឌ្ឍធនធានមនុស្សនេះឯង។

លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា មានប្រព័ន្ធបណ្តុះបណ្តាលផ្នែកបច្ចេកទេសវិជ្ជាជីវៈនេះ ចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់បរិញ្ញាបត្រ។ ស្ថិតក្នុងបរិបទនៃការរីកចម្រើនសង្គម និងនវានុវត្តន៍មានការរីកចម្រើនលឿន ពិសេសឧស្សាហកម្ម ៤.០ កម្ពុជា បានកំពុងរៀបចំអនុវត្តន៍ នូវគោលនយោបាយជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជម្រុញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់គាំទ្រវិស័យធនធានមនុស្សកម្ពុជា ជាពិសេស សម្តចព្រះមហាក្សត្រីចក្រីសុរិន្ទថន ដែលសព្វព្រះហទ័យ ថ្វាយអគារសិក្សានៅឯខេត្តកំពង់ធំ និងកំពង់ស្ពឺ នេះជាហទ័យ និងយកចិត្តទុកដាក់ដ៏ធំធេងបំផុតរបស់សម្តចព្រះមហាក្សត្រីមកលើវិស័យអប់រំរបស់កម្ពុជា។

ជាមួយកិច្ចសហការរវាងប្រទេសទាំងពីរលើវិស័យបណ្តុះបណ្តាលធនធានមនុស្សនេះ វិទ្យាស្ថានកម្ពុជា-ថៃ (ពូនភ្នំ) ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ធ្វើ ការបណ្តុះបណ្តាល តាំងពីឆ្នាំ២០០២មកម្ល៉េះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហការរបស់ប្រទេសទាំងពីរដែលបានធ្វើការជាមួយគ្នាកន្លងមក ទាំងវិស័យការងារ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ព្រមជាមួយនឹងការទទួលស្គាល់ជំនាញគ្នាទៅវិញទៅមកខាងផ្នែកជាងអគ្គិសនី និងតបណ្តាញទឹកនៅក្នុងអគារ ដែលឯកឧត្តម មើលឃើញថា វានឹងបង្កលទ្ធភាពដល់ពលករកម្ពុជា នៅពេលដែលត្រឡប់មកស្រុកកំណើតវិញ ងាយស្រួលនឹងរកការងារធ្វើ មិនតែប៉ុណ្ណោះប្រទេសទាំងពីរបាននឹងកំពុងពិភាក្សាគ្នាដើម្បីតភ្ជាប់ប្រព័ន្ធសន្តិសុខសង្គមដើម្បីផ្តល់ប្រយោជន៍ដល់ពលករផងដែរ។

នាឱកាសនោះលោកសាស្ត្រាចារ្យបណ្ឌិត Anek Laothamatas បានលើកឡើងពីការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសថៃ ដោយបញ្ជាក់ថា នៅថៃ មានសាលារៀនសម្រាប់ត្រៀមចូលរៀនផ្នែកវិស្វកម្ម និងមហាវិទ្យាល័យសម្រាប់បណ្តុះបណ្តាលគ្រូបច្ចេកទេស និងវិជ្ជាជីវៈ មានឈ្មោះល្បីល្បាញចំនួនពីរ គឺមហាវិទ្យាល័យតិចណូឡូជីរាជមង្គល និងមហាវិទ្យាល័យតិចណូឡូជីព្រះចមក្លាវ បើសិនជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា មានការចាប់អារម្មរណ៍អាចធ្វើការបញ្ជូនមន្ត្រីទៅរៀនបាន ហើយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សា នឹងមានសមត្ថភាពពេញលេញយកទៅបណ្តុះបណ្តាលបន្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកសាស្ត្រាចារ្យ ក៏សប្បាយរីករាយពេលដែលឃើញថា សេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើនលូតលាស់ ហើយ កម្ពុជា-ថៃ នៅតែបន្តសហប្រតិបត្តិការជាមួយគ្នា កាន់តែប្រសើរបន្ថែមទៀត ដើម្បីទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក។

លោកសាស្ត្រាចារ្យបណ្ឌិត Anek Laothamatas បានសន្យាផ្តល់អាហារូបករណ៍តាមរយៈ មហាវិទ្យាល័យដ៏ល្បីល្បាញចំនួនពីររបស់ថៃខាងលើនេះ ដល់មន្ត្រីរាជការ និងគ្រូបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលកម្ពុជា កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

លោកបណ្ឌិត អ៉ិត សំហេង ពិតជារីករាយខ្លាំងណាស់ ដែលខាងភាគីថៃបានផ្តល់អាហារូបករណ៍មកដល់កម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្សនេះ ហើយឯកឧត្តមជឿជាក់ថា គ្រប់វិស័យទាំងអស់នៃប្រទេសយើងទំាងពីរដែលបានធ្វើកន្លងមកជាមួយគ្នា កាន់តែមានការរីកចម្រើនលូតលាស់ បន្ថែមទៀត។

ជាចុងក្រោយភាគីទាំងពីរ ពេញចិត្តនឹងបន្តកិច្ចការសំខាន់ៗជាមួយគ្នា ដោយឱ្យក្រុមបច្ចេកទេសនៃភាគីទាំងពីរដើម្បីបន្តទំនាក់ទំនងធ្វើការជាមួយគ្នា ក្នុងការឈានទៅរៀបចំឲ្យមានអនុស្សរណៈយោគយល់គ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម