ព័ត៌មានជាតិ
ខេត្តព្រះសីហនុ បើកការប្រឡងប្រណាំងលើការរចនាប្លង់ក្លោងទ្វារច្រកចេញចូលបុណ្យសមុទ្រ
រដ្ឋបាលខេត្តព្រះសីហនុ បានបើកការប្រឡងប្រណាំងលើការរចនាប្លង់ក្លោងទ្វារច្រកចេញចូលពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលទើបផ្សព្វផ្សាយនៅរសៀលថ្ងៃទី៦ ខែសីហា នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់លោក លោកស្រីជាស្ថាបត្យករអាជីព សិស្ស និស្សិតស្ថាបត្យកម្មខ្មែរ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនឱ្យបានជ្រាបថា រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបុណ្យសមុទ្ររលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ ពិធីនេះនឹងប្រារព្ធនៅទីលាន (ពយតាមួង) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការហែរក្បួនព្យុហយាត្រា
ការសម្ដែងទស្សនីយភាព សិល្បៈជាតិ អន្តជាតិ ការប្រគំតន្ត្រី ការបាញ់កាំជ្រួច ការតាំងពិព័រណ៍ និងការប្រកួតកីឡាលើទឹក លើឆ្នេរខ្សាច់ ។ល។

ដើម្បីជាការសម្គាល់ទីតាំងប្រារព្ធពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំសាងសង់ក្លោងទ្វារចំនួន២ទីតាំង នៅដើមផ្លូវ និងចុងផ្លូវ។ ដូចនេះដើម្បីឱ្យមានការចូលរួមពីមហាជនដែលមានគំនិតច្នៃប្រឌិត និងទេពកោសល្យក្នុងការរចនាក្លោងទ្វារច្រកចេញ ចូលពិធីបុណ្យសមុទ្រលើកទី៩នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចរៀបចំឱ្យមានការចូលរួមប្រឡងប្រណាំងលើការចនាប្លង់ក្លោងទ្វារចេញចូល ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ចំនួន២ទីតាំង។
បើតាមរដ្ឋបាលខេត្តបានបន្តថា ចំពោះលក្ខខ័ណ្ឌនៃការប្រឡងប្រណាំងស្នាដៃនេះ បេក្ខជន បេក្ខនារី ឬក្រុមការងារ ត្រូវអនុវត្តដូចខាងក្រោម ៖
១.រចនាបទប្លង់ក្លោងទ្វារត្រូវបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ មានទំហំក្លោងទ្វារប្រវែង១៦ម៉ែត្រ កម្ពស់ ១២ម៉ែត និងរំលេចដោយគំនិតឆ្នៃប្រឌិតឆ្លុះបញ្ចាំងពីធនធានសមុទ្រជីវចម្រុះ និងការអភិវឌ្ឍខេត្តព្រះសីហនុ លំអរដោយភ្លើងរចនាតាមលក្ខណៈទំនើប និងសាមញ្ញ ដោយមានខ្លឹមសារបញ្ជាក់អំពីអត្ថន័យនៃគំរូក្លោងទ្វារនេះ។
២. ក្រោយពីបេក្ខជន បេក្ខនារី ឬក្រុមការងារ ចេញប្លង់ខ្លោងទ្វារច្រកចេញ ចូលពីធីបុណ្យសមុទ្រលើកទី៩ ជំទី៣ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុរួចរាល់ សូមយកស្នាដៃគំរូប្លង់ក្លោងទ្វារទុកដាក់នៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់
និងសុរិយោដីខេត្តព្រះសីហនុ (លោក ហង្ស ភិរម្យ លេខទូស័ព្ទ ០១២ ៥០៥១៦៨)ចាប់ពីថ្ងៃ ជូនដំណឹងនេះរហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦:៣០ នាទីរសៀល។ ចំពោះលទ្ធផលរដ្ឋបាលខេត្តព្រះសីហនុនឹងជូនដំណឹងនៅពេលក្រោយ ។
៣. បេក្ខជន បេក្ខនារី ឬក្រុមដែលទទួលបានជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្តនិងលិខិតបញ្ជាក់អំពីស្នាដៃដែលចេញដោយរដ្ឋបាលព្រះសីហនុ ។

អាស្រ័យហេតុនេះ សូមលោក លោកស្រីជាស្ថាបត្យករអាជីព សិស្ស និស្សិតស្ថាបត្យកម្មខ្មែរ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងឡាយណាដែលមានបំណងបញ្ចេញស្នាដៃប្រឡងប្រណាំងការរចនាប្លង់ ក្លោងទ្វារច្រកចេញចូល ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២នៅខេត្តព្រះសីហនុ សូមចាប់ផ្តើមរចនាប្លង់ប្រកបដោយគំនិតច្នៃប្រឌិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


