ព័ត៌មានជាតិ
ស្នងការខេត្តត្បូងឃ្មុំ បញ្ជាកម្លាំងជួយរុះរើផ្ទះប្រជាពលរដ្ឋ២ខ្នង ចេញពីការបាក់ស្រុតដីចូលទន្លេ
ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហឆ្នាំ២០២២នេះ ស្នងការខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងចុះជួយរុះរើផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដើម្បីរំដោះយកចេញពីការបាក់ស្រុតច្រាំងចូលទន្លេមេគង្គក្នុងរដូវទឹកឡើងនេះ ។

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការខេត្តខេត្តត្បូងឃ្មុំ បានថ្លែងថា ក្នុងគ្រាអាសន្ន កម្លាំងរបស់នគរបាលនៃស្នងការដ្ឋានខេត្ត បានចុះជួយយ៉ាងទាន់ពេលវេលា។ លោកថា ទីណាមានការលំបាក ទីនោះត្រូវមានវត្តមានកងកម្លាំងនគរបាលស្នងការខេត្ត ចុះជួយគ្រប់កាលៈទេសៈ ប្រកបដោយចីរភាព ។
លោកឧត្តមសេនីយ៍ត្រី បានថ្លែងដូច្នេះថា «យើងជាកូនចៅ របស់ប្រជាពលរដ្ឋ ដូច្នេះពេលឪពុកម្ដាយមានគ្រោះអាសន្ន និងត្រូវការជំនួយ គឺយើងត្រូវចុះទៅដល់ទីកន្លែងដោយផ្ទាល់ និងខិតខំបម្រើពួកគាត់ឲ្យអស់ពីសមត្ថភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងពោរពេញដោយភាពកក់ក្តៅ ដូច្នេះកម្លាំងយើងនៅតែបន្តចុះជួយរុះរើផ្ទះចំនួន ២ខ្នង និងជួយលើកគ្រឿងផ្ទះ រួមទាំងសម្ភារៈមួយចំនួន របស់បងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពុងប្រឈមនឹងការបាក់ដីស្រុតចូលទៅក្នុងទន្លេ ដាក់លើយានយន្ត ដឹកយកទៅរក្សាទុកនៅទីទួលមានសុវត្ថិភាព »។

ស្ថិតក្នុងពេលវេលាដ៏មមាញឹកនេះ កងកម្លាំងនគរបាលរបស់យើង បានខិតខំ ប្រឹងប្រែងបំរើ និងជួយលើកគ្រឿងបង្គុំ និងរុះរើសផ្ទះ របស់បងប្អូនប្រជាពលរដ្ឋ យ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងប្រកបដោយសេចក្តីរីករាយបំផុត ។ នេះជាការបន្ថែមរបស់លោក ស្នងការខេត្តខេត្តត្បូងឃ្មុំ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ បានជូនថវិកាមួយចំនួន ដល់លោកយាយ លោកតា ដែលរស់នៅក្នុងភូមិទួលគរផងដែរ។ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះគ្រោះមហន្តរាយនានា ដូចជាទឹកជំនន់ ខ្យល់កន្ត្រាក់ជាដើម ។ លោកសង្កត់ធ្ងន់ថា ក្នុងករណីចាំបាច់ យើងមានកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំជួយអន្តរាគមន៍ ២៤ម៉ោង សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ ០៧១ ៤៤ ២២ ៦៦៦ ៕ អត្ថបទ៖ សាន វិឡែម





-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


