ព័ត៌មានជាតិ
តួកគី នឹងបើកការិយាល័យពាណិជ្ជកម្ម នៅស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២នេះ បានអនុញ្ញាតលោកស្រី អ៊ូឃូល កូចាអេហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តភាពទីស្ដីការនាយករដ្ឋមន្ត្រី

លោកស្រី អ៊ូឃូល កូចាអេហ្វេ បាននាំយកការសួរសុខទុក្ខពីប្រធានាធិបតីតួកគី គោរពជម្រាបសម្ដេចតេជោ ហើយក៏បានបញ្ជាក់ថា បេសសកម្មការទូតរបស់លោកស្រីនៅកម្ពុជា គឺពង្រីក និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងមិត្តភាពរបស់ប្រទេសទាំងពីរ កម្ពុជា-តួកគី។ លោកស្រីថា ការិយាល័យពាណិជ្ជកម្ម នឹងបើកឡើងនៅស្ថានទូតតួកគីប្រចាំកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌពិភពលោក។

លោកស្រីឯកអគ្គរដ្ឋទូតតួកគី បានបន្តថា កម្ពុជា-តួគី នៅមានសក្ដានុពលច្រើន សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ក្នុងនោះ ជាមួយកិច្ចសន្យា និងកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខានាពេលកន្លងមកនោះ គឺលោកស្រី អ៊ូឃូល កូចាអេហ្វេ នឹងយកជាមូលដ្ឋានដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរជូនលោកស្រី អ៊ូឃូល កូចាអេហ្វេ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ ជូនចំពោះលោកស្រី អ៊ូឃូល កូចាអេហ្វេ ដែលនាំយកការសួរសុខទុក្ខពីសំណាក់ប្រធានាធិបតីតួកគី ជូនចំពោះសម្ដេចផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី យល់ស្របចំពោះការលើកឡើងលោកស្រី ឯកអគ្គរដ្ឋទូតតួកគី ដែលថា កម្ពុជា-តួកគី នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ សម្ដេចតេជោ ស្វាគមន៍ការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគី ហើយសង្ឃឹមថា ការិយាល័យពាណិជ្ជកម្មនេះ នឹងសិក្សាស្វែងយល់អំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


