ព័ត៌មានជាតិ
តួកគីសន្យាបន្តផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ត្រីក្រសួងមហាផ្ទៃកម្ពុជា
រដ្ឋាភិបាលតួកគីយ៉េ សន្យាបន្តផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ត្រីនគរបាលជាតិកម្ពុជា ខណៈក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគីយ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលមន្ត្រី។

ការសន្យាដូច្នេះ បានធ្វើឡើងដោយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីយ៉េ លោក Mehmet Saglam ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃកម្ពុជា លោក ស សុខា កាលពីសប្ដាហ៍មុន ក្នុងពេលដែលលោក ស សុខា ទៅបំពេញទស្សនកិច្ចនៅតួកគីយ៉េ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោក Mehmet Saglam គឺបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើការអនុវត្តច្បាប់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតួកគីយ៉េ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ចាប់ និងបញ្ជូនជនល្មើស ខណៈភាគីតួកគីយ៉េ នឹងផ្តល់អាហារូបករណ៍បន្ថែមទៀតដល់ក្រសួងមហាផ្ទៃ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការផ្លាស់ប្តូរ និងពង្រីកទំហំពាណិជ្ជកម្ម ទេសចរណ៍ និងការសម្រួលតម្លៃទិដ្ឋាការផងដែរ។

គួរជម្រាបថា ដោយមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅលើទឹកដីប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងក្របខណ្ឌនៃការផ្លាស់ប្ដូរបទពិសោធទៅលើការងារពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ដំណើរទស្សនកិច្ចនេះត្រូវបានក្រសួងមហាផ្ទៃចាត់ទុកថា ជាការឆ្លុះបញ្ចាំងពីឆន្ទៈដ៏មុតមាំរបស់រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបន្តផ្តល់សារសំខាន់ចំពោះមរតកកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងវិស័យមហាផ្ទៃ រវាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលកន្លងទៅ ជាមួយរដ្ឋាភិបាលតួកគីយ៉េ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


