Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរអប់រំភ្នំពេញ ៖ សិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងសិក្សា គឺខុសបទបញ្ជាផ្ទៃក្នុងក្រសួងហើយ

បានផុស

នៅ

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ ខែសីហានេះថា សិស្សានុសិស្សណាដែលមើលទូរសព័្ទដៃនៅក្នុងម៉ោងសិក្សា ដោយមិនមានការអនុញ្ញាតពីគ្រូទេ គឺខុសទៅនឹងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងនិងសាលាហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានមន្ទីរបានបន្តថា ការប្រើប្រាស់ទូរស័ព្ទដៃនៅតាមគ្រឹះស្ថានសិក្សាក្រសួងអប់រំយុវជន និងកីឡាបានដាក់បទបញ្ជាផ្ទៃក្នុង ដើម្បីប្រើប្រាស់ឱ្យត្រូវទិសដៅ ហើយមន្ទីរអប់រំ បានធ្វើការណែនាំដល់នាយកសាលាធ្វើការផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកប្រធានមន្ទីរបាននិយាយថា៖ «និយាយជារួមរហូតមកដល់ពេលនេះ យើងតែងតែជំរុញនិងលើកទឹកឱ្យសិស្សា​នុសិស្សប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន ដើម្បីជាប្រយោជន៍ដល់ការសិក្សាដោយ សារឥឡូវនេះមានការសិ​ក្សានៅក្នុងថ្នាក់រៀនផងនិងនៅតាមអនឡាញផងដែលធ្វើឱ្យសិស្សមានភាពងាយស្រួលក្នុងការសិក្សា»។

លោក ហែម ស៊ីណារ៉េត បានបន្ថែមថា ពេលកំពុងសិក្សាក្នុងថ្នាក់ សិស្សានុសិស្សមិនអាចមើលទូរស័ព្ទបានទេ គឺខុសនឹងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង និងសាលាដែលបានហាមប្រាមមិនឱ្យសិស្សប្រើប្រាស់ទូរស័ព្ទដៃនៅពេលម៉ោងរៀនហើយ។ លោកប្រធានបានបញ្ជាក់ថា៖ «ពេលម៉ោងសិក្សា ទោះបីជាសិស្សនោះមើលរឿងអាសអាភាស ឬមើលរឿងអ្វីក៏ដោយ គឺវាផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងហើយ បើកាលណាគ្រូកំពុងបង្រៀនមេរៀនផ្សេង សិស្សមើលរឿងផ្សេង។ អីចឹងអ្វីដែលគ្រូបង្រៀនធ្វើសិស្សមិនអាចចាប់បានទេប៉ុន្តែប្រសិនបើមានការអនុញ្ញាពីគ្រូឱ្យមើលមេរៀននៅក្នុងផេករបស់ក្រសួងអប់រំនិងផេកផ្សេងៗទៀតទាក់ទិននឹងមេរៀនដែលគាត់បង្រៀនគឺមិនមានការខុសឆ្គងនោះទេ»។

ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងសាលារៀននេះដែរ ថ្មីៗនេះ មានសាលាមួយចំនួនបានលើកឡើងពីវិធានការមួយចំនួនដោយបានដាក់ពិន័យដល់សិស្សដែលអនុវត្តខុសទៅនឹងបទបញ្ជាផ្ទៃក្នុងដោយក្នុងនោះ ក៏មានការដកហូតទូរស័ព្ទដៃយកទៅរក្សាទុក២សប្តាហ៍ និងឱ្យអាណាព្យាបាល ឬឪពុកម្តាយសិស្សមកធានាធ្វើកិច្ចសន្យាថ្ងៃក្រោយកុំឱ្យប្រព្រឹត្តិទង្វើបែបនេះតទៅទៀត។ លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា ចំពោះនិតិវិធីនៃការដាក់ពិន័យចំពោះការប្រព្រឹត្តិរបស់សិស្សនេះ ខាងក្រសួងក៏ដូចជាមន្ទីរមិនបានសិទ្ធលូកលាន់ ឬណែនាំឱ្យសាលានីមួយៗអនុវត្តតាមនោះទេ ពោល គឺអាស្រ័យទៅលើសាលានីមួយដាក់ចេញដោយខ្លួនឯងប៉ុណ្ណោះ។ លោកណែនាំថា សាលានីមួយៗគួរតែថ្លឹងថ្លែងពីការដាក់ពិន័យចំពោះកំហុសឆ្គងរបស់សិស្សឱ្យបានត្រឹមត្រូវ និងធ្វើយ៉ាងណាកុំធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស។

លោក លឹម ចាន់ថា នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ ខែសីហានេះដែរថា ចំពោះការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងម៉ោងសិក្សានេះ ត្រូវបានហាមឃាត់ ហើយប្រសិនបើមានសិស្សណាម្នាក់ល្មើសនឹងបម្រាមនេះ សាលាមិនយកទោសពៃរ៍អ្វីទេដោយគ្រាន់តែណែនាំ និងអប់រំគាត់ប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងករណីអប់រំណែនាំហើយ គាត់នៅតែមិនស្តាប់សាលានឹងអញ្ជើញអាណាព្យាបាលសិស្សនោះមកប្រាប់ និងធ្វើកិច្ចសន្យានៅសាលាតែម្តង។ លោកនាយកសាលាបានបន្តថា ករណីនេះមិនមានកើតឡើងទេ ពោល គឺសិស្សដែលធ្លាប់ធ្វើខុសសាលាហៅមកណែនាំម្តងគាត់រាងចាលហើយមិនប្រព្រឹត្តទៀតទេ៕

ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កីឡា២ ម៉ោង មុន

តើការប្រកួតនៅម៉ាឡេស៊ី រិទ្ធី គីងកុង អាចដណ្តើមយកខ្សែក្រវ៉ាត់ពីដៃគូប្រកួតខ្លួនបានដែរ ឬទេ? ជួបគ្នាឆាប់ៗនេះ!

កងការពារអាកាស
ព័ត៌មានជាតិ៥ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១០ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម