Connect with us

ព័ត៌មានជាតិ

លោកស្រី សឿង រដ្ឋចាវី អ្នកការទូតស្រ្តីកម្ពុជា អាចនិយាយ៤ភាសា អង់គ្លេស បារាំង រុស្ស៊ី និងអេស្ប៉ាញ

បានផុស

នៅ

លោកស្រី សឿង រដ្ឋចាវី បច្ចុប្បន្ន គឺជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ស្ត្រីវ័យ៦៤ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថា ជាអ្នកការទូតឆ្នើមមួយរូបរបស់កម្ពុជា ដែលបានបំពេញកិច្ចការប្រកបដោយឆន្ទៈ មានចំណេះដឹង និងសមត្ថភាពពោរពេញដោយបទពិសោធ តាមរយៈមុខតំណែង និងតួនាទីជាបន្តបន្ទាប់របស់លោកស្រី ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។ ក្រៅពីភាសាខ្មែរ ដែលជាភាសាដើមកំណើត លោកស្រី សឿង រដ្ឋចាវី ចេះ និងអាចប្រើប្រាស់ភាសាបរទេស ៤ភាសា។ ភាសាទាំងនោះ រួមមាន៖ អង់គ្លេស បារាំង រុស្ស៊ី និងអេស្ប៉ាញ។ អ្នកការទូតស្រ្តីរូបនេះ ជាអតីតនិស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅអំឡុងឆ្នាំ១៩៨០ លោកស្រី សឿង រដ្ឋចាវី បានកាន់តួនាទីជាអនុប្រធានការិយាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានរយៈពេល ៤ឆ្នាំ មុនពេលដែលលោកស្រីចេញទៅសិក្សានៅរុស្ស៊ី ក្នុងឆ្នាំ១៩៨៤។ ចំណាយពេលសិក្សានៅរុស្ស៊ីប្រមាណជាង ១៤ឆ្នាំ លោកស្រី ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ជំនាញទំនាក់ទំនងអន្តរជាតិ (ឆ្នាំ១៩៩០) និងបានបញ្ចប់សញ្ញា បត្រថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ (ឆ្នាំ១៩៩៨) នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូនៃសាកលវិទ្យាល័យ MGIMO ។

ក្រោយវិលមកកម្ពុជាវិញ លោកស្រីបានចូលបម្រើការងារនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានតួនាទីជាប្រធានការិយាល័យ។ ក្នុងឆ្នាំ១៩៩៩-២០០១ លោកស្រី បានធ្វើជាសាស្ត្រាចារ្យនៅសាលាភូមិន្ទរដ្ឋបាល និងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំ២០០២-២០០៦។ នៅឆ្នាំ២០០០ លោកស្រី ឡើងជាអគ្គនាយករង និងក្នុងឆ្នាំ២០០៤ ឡើងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ាននៃក្រសួងការបរទេស។

កិច្ចការបន្ទាប់ គឺលោកស្រី សឿង រដ្ឋចាវី ត្រូវបានជ្រើសតាំងឲ្យធ្វើជាអគ្គលេខាធិការរងអាស៊ាន នៅរដ្ឋធានី ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី សម្រាប់អាណត្តិកាងារឆ្នាំ២០០៦-២០០៩។ បន្ទាប់ពីចប់អាណត្តិការងារជាអគ្គលេខាធិការងអាស៊ាននេះ លោកស្រី បានវិលមកកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលកាលណោះលោកធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស។ រហូតដល់ឆ្នាំ២០១០ លោកស្រី ត្រូវបានដំឡើងឋានៈជារដ្ឋលេខាធិការក្រសួងការបរទេស។ អំឡុងខែឧសភា ឆ្នាំ២០១៧ លោកស្រី បានទទួលបេសកកម្មថ្មីមួយទៀត ជាឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ហើយក្រោយចប់អាណត្តិការទូតក្នុងឆ្នាំ២០២០ លោកស្រី សឿង រដ្ឋចាវី ក៏មកកាន់តំណែងចាស់ ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ ទទួលបន្ទុកអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក រហូតមកដល់ចប្ចុប្បន្ននេះ៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម