Connect with us

ព័ត៌មានជាតិ

រដ្ឋចំណាយថវិកាជាង ៧៧៥ លានដុល្លារ ជួយគ្រួសារក្រីក្រ និងងាយរងគ្រោះ​ពេលកូវីដ-១៩

បានផុស

នៅ

រាជរដ្ឋាភិបាល បានចំណាយថវិកាជាង ៣ពាន់ប៊ីលានរៀល ឬត្រូវជាប្រមាណជាង៧៧៥លានដុល្លារអាមេរិក​ដើម្បីឧបត្ថម្ភទៅលើគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី«នីតិវិធីបើកផ្តល់តាវកាលិកកម្មវិធីជំនួយសង្គម និងរបបឧបត្ថម្ភគោលនយោបាយ​សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន» នៅថ្ងៃទី១២កញ្ញានេះ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានឱ្យដឹងថា ជំនួយទាំងនេះ ត្រូវបានផ្តល់ដល់គ្រួសារក្រីក្រកម្រិត១ ជាង២៥ម៉ឺនគ្រួសារ និងគ្រួសារក្រីក្រកម្រិត២ ជាង៤៣ម៉ឺនគ្រួសារ។

លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម មានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិតជាបានផ្តល់អត្ថប្រយោជន៍​ដល់​ប្រជាជនក្រីក្រ ស្ត្រី មនុស្សវ័យចាស់ កុមារ ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ ព្រមទាំងបានបង្កើត​ប្រព័ន្ធគាំពារ​សង្គមមួយមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដើម្បីបម្រើដល់គោលនយោបាយកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ។

គួរបញ្ជាក់ថា កាលពីមុនផ្ទុះជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានចំណាយថវិកាលើមូលនិធិជាតិជំនួយសង្គមក្នុងមួយឆ្នាំ ខ្ទង់ជាង៣៦០ដុល្លារ សម្រាប់ជួយអន្តរាគមន៍ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ប៉ុន្តែក្នុងអំឡុងពេលជួយវិបត្តិ​ជំងឺកូវីដ-១៩ និងវិបត្តិហិរញ្ញវត្ថុ ការចំណាយបានកើនដល់ជាង៧០០ដុល្លារអាមេរិក៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម