ព័ត៌មានជាតិ
កម្ពុជា ឡាវ វៀតណាម ធ្វើលំហាត់ហ្វឹកហ្វឺនគ្រប់គ្រងគ្រោះមហន្តរាយរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ
ក្រសួងការពារជាតិកម្ពុជា ឡាវ វៀតណាម បានរៀបចំធ្វើលំហាត់ហ្វឹកហ្វឺនលើជំនាញគ្រប់គ្រងគ្រោះមហន្តរាយរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងបី។ លំហាត់ហ្វឹកហ្វឺននេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២ នៅវិទ្យាស្ថានភ័ស្តុភាណាំហ៊ុម ប្រទេសឡាវ។

សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ការរៀបចំលំហាត់ហ្វឹកហ្វឺនគ្រោះមហន្តរាយរួមគ្នានាពេលនេះ គឺបានផ្តល់ឱកាសដល់កងទ័ពប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពលើមូលដ្ឋានកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលបានផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សម្ដេចពិជ័យសេនា បានបន្តថា ផ្អែកលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារប្រទេសទាំងបីនេះ គឺអនុវត្តតាមស្មារតីគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដីដែលស្របតាមគោលការណ៍ស្មើភាព រក្សាផលប្រយោជន៍គ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។

គួរជម្រាបថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ៣ប្រទេស កម្ពុជា ឡាវ វៀតណាម កាលពីថ្ងៃទី១៤ ខែកញ្ញា រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងបី បានកឯកភាពគ្នាថា កត្តាសុខសន្តិភាព ជាការងារអាទិភាពបំផុតរបស់កងទ័ពនៅក្នុងបរិបទបច្ចុប្បន្ននេះ ហើយក៏ជាយុទ្ធសាស្រ្តក្នុងការត្រៀមខ្លួនឲ្យកាន់តែជិតស្និទ្ធិ ក្នុងនាមជាអ្នកជិតខាងល្អ ដែលជាគ្រឹះសម្រាប់នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងធានាបានជីវភាពរបស់ប្រជាជន៕

ដោយ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


