ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍ ស្នើស្ថាប័នពាក់ព័ន្ធសម្រួលដករបាំងមិនចាំបាច់ ជូនភ្ញៀវទេសចរអន្តរជាតិ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើស្ថាប័នពាក់ព័ន្ធ និងមន្ត្រីច្រកព្រំដែនអន្តរជាតិ ជួយសម្រួលដករបាំងមិនចាំបាច់មួយចំនួន ជូនភ្ញៀវទេសចរអន្តរជាតិ ធ្វើដំណើរចូលច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា។

នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី ១៨ ខែកញ្ញាម្សិលមិញ លោក ថោង ខុន ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរ និងអ្នកដំណើរនៅតំបន់ច្រកព្រំដែនអន្តរជាតិ មានប្រសាសន៍ថា មកដល់ពេលនេះ កម្ពុជាបានលុបចោលនូវលក្ខខ័ណ្ឌការតម្រូវអ្នកដំណើរអន្តរជាតិធ្វើចត្តាឡីស័ក ការតម្រូវឲ្យមានលទ្ធផលតេសត្តPCR ៧២ម៉ោង និងការតម្រូវធ្វើតេស្តរហ័សជាដើម លើភ្ញៀវអន្តរជាតិនានា ពេលមកច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា។

លោករដ្ឋមន្ត្រី បន្តថា បច្ចុប្បន្នភ្ញៀវអន្តរជាតិទាំងអស់ចូលមកកម្ពុជា គឺអាចស្នើសុំធ្វើទិដ្ឋាកានៅពេលមកដល់ VISA ON ARRIVAL បាន និងតម្រូវឲ្យមានវិញ្ញាបនបត្រ បញ្ជាក់ការចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញ ១បន្ថែមតែប៉ុណ្ណោះ ។ ដោយឡែកអ្នកដំណើរមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ គឺតម្រូវធ្វើតេស្តរហ័ស នៅពេលចូលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ពាក់ព័ន្ធបញ្ហាការធ្វើសាលាកបត្រចូល Arrival Card សេចក្តីប្រកាសរបស់គយ និងរដ្ឋាករកម្ពុជា សេចក្តីប្រកាសុខភាពរបស់មន្ត្រីចត្តាឡីស័កមួយចំនួនទៀត គឺមិនមានតម្រូវទេ ដោយគ្រាន់តែមានលិខិត ឆ្លងដែន មានសុពលភាព និងបណ្ណចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។
លោករដ្ឋមន្ត្រី បានបន្ថែមថា មន្ត្រីច្រកទ្វារព្រំដែន រួមមាន៖ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ មន្ត្រីគយ និងរដ្ឋាករ នគរ បាលទេសចរណ៍ និងមន្ត្រីចត្តាឡីស័កជាដើម ត្រូវសហការធ្វើបដិសណ្ឋារកិច្ចល្អ លុបបំបាត់ភាពអសកម្ម ជាពិសេសមន្ត្រីច្រកទ្វារអន្តរជាតិទំាងអស់ ត្រូវរួមគ្នាអនុវត្តគោលការណ៍ ធ្វើឲ្យភ្ញៀវជឿជាក់ តម្លៃសមរម្យ និងសម្រួលការធ្វើដំណើរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


