ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត ផ្តោតការយកចិត្តទុកដាក់រៀបចំអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ឱ្យទាក់ទាញជាងមុន
កំពត ៖ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦នេះ លោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោត បានប្រាប់ឱ្យដឹងថា ក្នុងមួយរយៈពេលកន្លងមកនេះ បើទោះជាចំនួនភ្ញៀវទេសចរទៅលេងនៅតំបន់សហគមន៍អេកូទេសចរណ៍ធ្លាក់ចុះ ដោយសារបញ្ហាជម្លោះព្រំដែនជាមួយថៃក៏ដោយ តែសកម្មភាពអភិវឌ្ឍន៍របស់អាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអង្គការដៃគូមិនបានបន្ធូរដៃទេ។

ក្នុងនោះសហគមន៍ព្រែកត្នោត ក្រុងបូកគោ ទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ អាជ្ញធរ និងអង្គការដៃគូរបាន និងកំពុងរួមគ្នាខិតខំរៀបចំអភិរក្ស និងអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរនិងទាក់ទាញជាងមុន។

ប្រធានសហគមន៍នេសាទព្រែកត្នោត ស្ថិតនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត លោក អ៊ុក សុវណ្ណរិទ្ធ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ចំនួនភ្ញៀវមកលេងបានធ្លាក់ចុះ។

ប៉ុន្តែក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ពិសេសឯកឧត្តមអភិបាលខេត្ត មន្ត្រីជំនាញ និងអង្គការដៃគូ រិតតែផ្តោតការយកចិត្តទុកដាក់ ក្នុងការរៀបចំអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ខ្លាំងជាងមុន។

កញ្ញា ទុំ សុភាព នាយរងខណ្ឌរដ្ឋាបាលជលផលខេត្តកំពត បានឱ្យដឹងថា មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរ និងអង្គការដៃគូ រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីជំរុញលើកទឹកចិត្តប្រជាសហគមន៍ឲ្យពង្រឹងការធ្វើវរីវប្បកម្មផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវមកមើលកម្សាន្តផង និងសម្រាប់លក់ទៅទីផ្សារដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកផង។

លោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោត បានបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៦នេះ អាជ្ញាធរសង្កាត់មានកញ្ចប់ថវិកាមួយចំនួន ដើម្បីជួយជ្រោមជ្រែងដល់ការងារអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ឲ្យកាន់តែមានភាពល្អប្រសើរ ឆ្លើយតបតាមការចង់បាន របស់ពលរដ្ឋ និងភ្ញៀវទេសចរ។

សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត គ្រប់សហគមន៍នេសាទទាំងអស់ ទទួលបានការលើកទឹកចិត្ត និងជួយឧបត្ថម្ភគាំទ្រដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ មានចំណត បន្ទប់ទឹក ផ្លូវ ទឹកស្អាត និងភ្លើងប្រើប្រាស់ជាដើម ដើម្បីបម្រើដល់វិស័យទេសចរណ៍ ក្នុងបំណងបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែម៕
ដោយ ៖ សឹង រ៉ាត់























-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


