ព័ត៌មានជាតិ
ខេត្តសៀមរាបសង្ឃឹមថានឹងក្លាយជាគោលដៅទេសចរណ៍សំខាន់មួយសម្រាប់ប្រជាជនអារ៉ាប់
អភិបាលរងខេត្តសៀមរាបលោក ង៉ូវ សេងកាក់ ថាខេត្តបានរៀបចំក្នុងការបង្កើតកញ្ចប់ទេសចរណ៍កម្រិតខ្ពស់ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិអារ៉ាប់ និងសង្ឃឹមថាតាមរយៈការបង្កើតទំនាក់ទំនងរវាងភ្នាក់ងារទេសចរណ៍កម្ពុជា និងក្រុមហ៊ុនធំៗនៅប្រទេសតំបន់អារ៉ាប់នឹងអាចធ្វើឱ្យសៀមរាបក្លាយជាគោលដៅទេសចរណ៍សំខាន់មួយសម្រាប់ប្រជាជនតំបន់នេះ។

ក្នុងជំនួបជាមួយនាយិកាប្រតិបត្តិនៃក្រុមហ៊ុន Dubai Amirakletour និងជាតំណាងមជ្ឈមណ្ឌលពាណិជ្ជកម្មការងារឌូបៃប្រចាំកម្ពុជាលោកស្រី ម៉ាត់ អាមីរ៉ស់ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ បានលើកឡើងថា ការបង្កើតកញ្ចប់ទេសចរណ៍កម្រិតខ្ពស់ (Luxury Package) នៅខេត្តសៀមរាបគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរអារ៉ាប់ដែលនិយមសេវាកម្មប្រណីត និងស្នាក់នៅលំដាប់ផ្កាយប្រាំ ហើយលោកសង្ឃឹមថាខេត្តសៀមរាបនឹងក្លាយជាគោលដៅទេសចរណ៍លំដាប់កំពូលសម្រាប់ពលរដ្ឋក្នុងតំបន់មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗខាងមុខ។

តំណាងមជ្ឈមណ្ឌលពាណិជ្ជកម្មការងារឌូបៃប្រចាំកម្ពុជាលោកស្រី ម៉ាត់ អាមីរ៉ស់ ក៏បានលើកឡើងដែរថា ខេត្តសៀមរាបមានសក្ដានុពលសំខាន់ដែលអាចជាជម្រើសក្នុងការវិនិយោគពីតំបន់មជ្ឈិមបូព៌ា ដោយថាការបង្កើតទំនាក់ទំនងរវាងទេសចរណ៍សៀមរាប និងក្រុមហ៊ុនធំៗនៅឌូបៃ នឹងក្លាយជាយន្តការប្ដូរវេនភ្ញៀវទៅវិញទៅមក ដែលជាច្រកដ៏សំខាន់សម្រាប់ទាក់ទាញវិនិយោគិនពីតំបន់នេះមកកម្ពុជា ដែលនឹងក្លាយជាចំណែកនៃការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។

គួរជម្រាបថា បើទោះបីជាបច្ចុប្បន្ន ចំនួនភ្ញៀវទេសចរពីតំបន់មជ្ឈិមបូព៌ាមកកម្ពុជានៅមានកម្រិតនៅឡើយដោយរបាយការណ៍ឆ្នាំ២០២៥ បង្ហាញថាមានចំនួនប្រមាណ ៣,៥០០នាក់ក៏ដោយ ប៉ុន្តែសញ្ញាវិជ្ជមានបានលេចឡើងតាមរយៈការបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធនាពេលចុងក្រោយនេះ។ អ្នកវិភាគយល់ឃើញថា ការពង្រីកគោលដៅទាក់ទាញអ្នកវិនិយោគ និងទេសចរពីតំបន់អារ៉ាប់ គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវក្នុងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


