Connect with us

ព័ត៌មានជាតិ

​ផ្លែឈើរបស់ខ្មែរ ៣ មុខ ត្រូវបានកែច្នៃផលិតធ្វើជាស្រា​

បានផុស

នៅ

ផ្លែឈើក្នុងស្រុករបស់ខ្មែរ ៣ ប្រភេទ ដែលអាច​ផលិតធ្វើជាស្រាបានរួមមាន៖

១.ផ្លែចេក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លែចេកជា​ប្រភេទអាហារ​សំបូរ​សារធាតុ​ចិញ្ចឹម​ច្រើន​មុខមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព។ ក្រៅពីនេះចេកក៏អាចច្នៃទៅជាស្រាចេកបានដែរ។ នៅកម្ពុជាលោក លឹម ផារ៉ា ម្ចាស់​សិប្បកម្ម​គំនិត​ថ្មី​ បានរកឃើញវិធីច្នៃផ្លែចេកទុំធ្វើជាស្រាចេកទទួលបានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋ។

​២. ផ្លែមៀនប៉ៃលិន

​ផ្លែមៀនប៉ៃលិនក្រៅពីនាំចេញទៅលក់ចេញនៅក្រៅប្រទេស និងក្នុងស្រុក ក៏អាចយកទៅចម្រាញ់ច្នៃចេញ​ជាស្រា​បានផងដែរ ជាក់ស្ដែងនៅកម្ពុជា​ម្ចាស់សិប្បកម្មមួយរូបមានឈ្មោះ វួច ធុច ជាអ្នកខេត្តប៉ៃលិនបាន​ចេះបច្ចេកទេស​ចម្រាញ់ស្រា​ចេញពីផ្លែមៀន​ប៉ៃលិន ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ច្រើនពីអតិថិជន។

​៣. ផ្លែទំពាំងបាយជូរ

ផ្លែទំពាំងបាយជូរគឺជាអាហារដែលមានកាឡូរីទាប និងមានជាតិខ្លាញ់ទាបជាមួយ នឹងសន្ទស្សន៍គ្លីសេមីកទាប ដែលមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព​។ នៅកម្ពុជាមានចម្ការទំពាំងបាយជូរមួយកន្លែងនៅខេត្តបាត់ដំបងអាចច្នៃផ្លែទំពាំងបាយជូរ ធ្វើជាស្រា ដែលធ្វើឲ្យភ្ញៀវបរទេស និងពលរដ្ឋស្គាល់ច្រើន។

​លោក ចាន់ ថៃឈឿង ម្ចាស់ចម្ការបានកែច្នៃផ្លែទំពាំងបាយជូរ១​ប្រភេទឱ្យក្លាយជាស្រាទំពាំងបាយ​ជូរដ៏ឆ្ងាញ់ពីសារមុនគេបង្អស់លើទឹកដីខេត្តបាត់ដំបង ដែលអតិថិជនក្នុងស្រុកក៏ដូចជា​ភ្ញៀវបរទេស​និយមផឹកស្រាប្រភេទនេះដែលវានិងអាចជួយផ្តល់ផលប្រយោជន៍ដល់សុខភាពផងទើបធ្វើឱ្យចម្ការទំពាំងបាយជូរ១នេះមានឈ្មោះបោះសំឡេងរហូតដល់សព្វថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥១ វិនាទី មុន

កម្ពុជា​ដាក់​បង្ហាញ​ខ្សែ​ភាពយន្តខ្លី “ស្រូវមិត្តក្រៀល​” អបអរ​​​ទិវា​សត្វស្លាប​ទេសន្ដរប្រវេសន៍​ពិភពលោក​

ព័ត៌មានជាតិ១០ នាទីutes មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

កីឡា១៦ នាទីutes មុន

កីឡា​តេក្វាន់ដូ ITF​៖ ប្រកួត​សិស្ស​បឋម​ឆ្នាំ​នេះ​មាន​អាណាព្យាបាល​ សិស្ស​ មក​ទស្សនា​ផ្ទាល់​ជា​ច្រើន​

សេដ្ឋកិច្ច១៩ នាទីutes មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រា សម្រេចបាន ៣៣,៥០% ដើរតាមផែនការ

ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃលើកឡើងពីតួនាទីសំខាន់របស់នគរបាលចំពោះការលេចឡើងនូវបទល្មើសឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម