Connect with us

ព័ត៌មានជាតិ

បុគ្គលិក​របស់​នាយក​ដ្ឋា​ន​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន ២៥៤​រូប​ ត្រូវបាន​ប្រកាស​បញ្ចូល ជា​សមាជិក​សមាជិកា​គ​ណ​បក្សប្រជាជនកម្ពុជា​ពេញសិទ្ធិ

បានផុស

នៅ

ភ្នំពេញ​ ៖ បុគ្គលិក​របស់​នាយក​ដ្ឋា​ន​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន​ចំនួន​២៥៤​រូប​ ត្រូវបាន​ប្រកាស​បញ្ចូល ជា​សមាជិក​សមាជិកា​គ​ណ​បក្ស ប្រជាជន កម្ពុជា​ពេញសិទ្ធិ​នៅ​ល្ងាច​ថ្ងៃទី​០៧​ តុលា​ ឆ្នាំ​២០២២​នេះ ក្រោម​អធិបតីភាព លោក ឃួង ស្រេង សមាជិក គណៈកម្មាធិការ​កណ្តាលគណបក្សប្រជាជន កម្ពុជា​និង​ជា​ប្រធានគណៈកម្មាធិការ​គណបក្សរាជធានី​ភ្នំពេញ នៅ​មន្ទីរ​គណបក្ស រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​នោះ លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន ត្រូវបានតែងតាំង​ជា​ប្រធាន​សាខា​គណបក្ស​អគ្គនាយកដ្ឋាន​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន​និង​លោក​សៅ ភិ​រុណ អគ្គនាយករង​BTV​ជា​អនុប្រធាន ដោយមាន​សមាជិក សមាជិកា​សរុប​ចំនួន​២៥៤​រូប​។

លោក ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ បានលើកឡើង​ពី​វីរៈភាព​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ដោយ​សម្តេច​មិន​ត្រឹមតែ រំដោះ​ប្រទេសជាតិ​ចេញពី​របប​ប៉ុល ពត និង​ការកសាង​អភិវឌ្ឍន៍​ប្រទេស​អោយ​រីកចម្រើន​ប៉ុណ្ណោះ​ទេ សម្តេច​នូវបាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការរំដោះ​អាយុជីវិត បងប្អូន​ប្រជាពលរដ្ឋ​ពី​ការរីក​រាលដាល​ពី​ជំងឺ​កូ​វីដ​-១៩​ថែមទៀត ដោយ​សម្តេច​បានដាក់​ចេញ​នូវ​វិធាន​ការបិទ​ខ្ទប់ រាជធានី ជាមួយនឹង​ការ​ស្រោច​វ៉ាក់សាំង​ការពារ​ជំងឺ covid-19 ជូន​ប្រជាណ​ល​រដ្ឋ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានធ្វើ​ឲ្យ​ជំងឺ​នេះ​បាន​ថមថយ​និង​ឈានទៅដល់​ការបើក​អោយ​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស​ជា​ប្រក្រតី​ឡើងវិញ។

វីរៈភាព​ទាំងនេះ​បានធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង រហូត​បាន​សុំចូល​ជា​សមាជិក​បក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់​។ នេះ​ជា​មោទនៈភាព​របស់​យើង​ជា​សមាជិក សមាជិកា​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​មេដឹកនាំ​បក្ស​និង​មេដឹកនាំ​ប្រទេស​មានគុណ​ធម៌​ល្អ​បែបនេះ​។​

​លោក​បន្តទៀតថា ក្នុងនាម​ជា​ជា​សមាជិក សមាជិកា​បក្ស​ប្រជាជន​កម្ពុជា ត្រូវ​ស្វែងយល់​ពី​លក្ខន្តិកៈ​និង​បទបញ្ជាផ្ទៃក្នុង​របស់​គ​ណ​បក្ស​បក្ស​អោយបាន​ច្បាស់ និង​មើលឃើញ​អោយបាន​ច្បាស់​ពី​វីរៈភាព​របស់​មេគណបក្ស​ប្រជាជន​កម្ពុជា នោះ​គឺ​សម្តេច​តេ​ជោ​ហ៊ុន សែន​។

​លោក​ស្នើអោយ បងប្អូន​ជា​សមាជិក សមាជិកា​បក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព​ដែល​រកម​កដោយ​លំបាក​នេះ អោយនៅ​ស្ថិតស្ថេរ​គង់​វង្ស​៕

ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ៣១ នាទី មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមឈ្មួញឈួសដីព្រៃរបស់រដ្ឋក្នុងតំបន់ព្រៃឡង់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈមិនទាន់ឃើញអាជ្ញាធរបង្ក្រាប

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម