ព័ត៌មានជាតិ
រដ្ឋមន្រ្តីពីររូបចុះពិនិត្យជាក់ស្តែង កំណាត់ផ្លូវជាតិកំពត-វាលរិញ ដែលរងការខូចខាត
កាលពីចុងសប្តាហ៍នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអមដំណើរលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ។

ស្ថានភាពទូទៅនៃកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ដែលមានប្រវែង ៥៤ គីឡូម៉ែត្រ ក្នុងនោះ ៣៤ គីឡូម៉ែត្រមានសភាពល្អប្រសើរ និង ២០គីឡូម៉ែត្រទៀតតែងតែខូចជាប្រចាំ។

ឆ្លេីយតបចំពោះកំណាត់ផ្លូវ ២០ គីឡូម៉ែត្រដែលតែងតែខូចជាប្រចាំ ដេីម្បីធានាថាផ្លូវនេះនឹងមានភាពគង់វង្សយូរអង្វែង បញ្ចៀសនូវការជួសជុលដដែលៗម្តងហេីយម្តងទៀត លោកទេសរដ្ឋមន្រ្តីបានគូសបង្ហាញបច្ចេកទេសក្នុងការជួសជុលត្រូវបែងចែកជាពីរកំណាត់ក្នុងនោះ៖ កំណាត់ ៥ គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ ម៉ែត្រនៅផ្នែកខាងក្រោម ចំពោះការងារសាង់សង់គឺតម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ ម៉ែត្រដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ។ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត ២ ផ្សេងទៀតទៅតាមកម្រិតជម្រៅដីស្អុយរួមមានវិធីទម្លាក់សេរីទម្ងន់ ២០០តោន និងវិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង ទើបផ្លូវនេះអាចមានភាពរឹងមាំជាប់បានយូរ។


លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនទទួលបន្ទុកជួសជុលស្ថាបនាផ្លូវជាតិលេខ ៣ កំណាត់ ២០ គីឡូម៉ែត្រ ធ្វើការជួសជុលបណ្ដោះអាសន្នផ្លូវដែលខូច មុនពេលទទួលបានថវិកាគម្រោងសាងសង់ធ្វើកំណាត់ផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។
លោកបណ្ឌិតសភាចារ្យ បានឯកភាពលើនីតិវិធីសាងសង់ចំនួនបីសំខាន់ៗ ដែលបានលើកបង្ហាញសម្រាប់ការជួសជុលផ្លូវប្រវែង ២០ គីឡូម៉ែត្រនេះឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមានភាពរឹងមាំផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


