ព័ត៌មានជាតិ
រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម លោក អូន ព័ន្ធមុនីរ័ត្ន បានណែនាំការងារដល់មន្ត្រីក្រោមឱវាទ ដើម្បីធា នានិរន្តរភាពការងាររបស់ក្រសួង
នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ ក្នុងនាមជារដ្ឋមន្ត្រីស្តីទីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំស្តីពីការបំពេញការងារផ្សេងៗដើម្បីធានាដល់និរន្តរភាពការងាររបស់ក្រសួង។
បើតាមសេចក្ដីណែនាំនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានណែនាំដល់គ្រប់អង្គភាពទាំងអស់ចំណុះក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តអនុវត្តតាមមុខងារ និងភារកិច្ច ដែលត្រូវបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវថែរក្សា និងការពាររាល់ឯកសារការងារទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនឲ្យបានត្រឹមត្រូវប្រកបដោយសុវត្ថិភាពតាមការកំណត់បទប្បញ្ញត្តិជាធរមាន។
ជាមួយគ្នានេះ សម្រាប់ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវថែរក្សា និងការពារឯកសារទាំងអស់ឲ្យបានត្រឹមត្រូវ ដើម្បីត្រៀមផ្ទេរប្រគល់ជូនខុទ្ទកាល័យរដ្ឋមន្ត្រីថ្មីដែលនឹងត្រូវបានតែងតាំង និងចូលកាន់តំណែង នាពេលខាងមុខ។ នៅចំពោះមុខ លោក អូន ព័ន្ធមុនីរ័ត្ន បានណែនាំដល់ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវតែប្រគល់ត្រារបស់ក្រសួងជូនមកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន ចាប់ពីពេលនេះរហូតដល់រដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំងចូលកាន់តំណែងជាផ្លូវការ។
ចំពោះរាល់ឯកសារ ឬលិខិតបទដ្ឋានគតិយុត្ត ដែលត្រូវការនូវការពិនិត្យ និងការសម្រេចរបស់រដ្ឋមន្ត្រីស្តីទី គឺខុទ្ទកាល័យ និងថ្នាក់ដឹកនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបញ្ជូនមកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បន្ថែមពីនេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានបញ្ជាក់ដែរថា រាល់ទំនាក់ទំនងការងារ ដើម្បីសុំការពិនិត្យសម្រេចរបស់រដ្ឋមន្ត្រីស្តីទី គឺត្រូវទាក់ទងថ្នាក់ដឹកនាំខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន៖ លោក គីម សុភៈ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ លោក នុប សុធនវិចិត្រ អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យនិងលោក បៀន សាំង ជំនួយការឧបនាយករដ្ឋមន្ត្រី។
គួរជម្រាបថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រឹត្យបញ្ចប់តំណែងរបស់លោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក៏បានចេញអនុក្រឹត្យចាត់តាំងលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម បន្ថែមលើមុខតំណែងបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


