ព័ត៌មានជាតិ
បិទរមណីយដ្ឋានទឹកធ្លាក់ចម្ការក្រូចបណ្ដោះអាសន្នដោយសារទឹកហូរខ្លាំង
រមណីដ្ឋានទឹកធ្លាក់ចម្ការក្រូច ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបាមមន្ទីរទេសចរណ៍ខេត្តសម្រេចបិទជាបណ្តោះសន្នមិនអុញ្ញាតឲ្យភ្ញៀវទេសចរចូកលេងកម្សាន្តឡើយដោយខ្លាចមានគ្រោះថ្នាក់ព្រោះទឹកហូរខ្លាំងពេក។

មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឲ្យដឹងថា ចំពោះបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមានបំណងមកលេងកំសាន្ដរមណីយដ្ឋាន ទឹកធ្លាក់ចំការក្រូច ស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺរមណីយដ្ឋានបិទដំណើរការបណ្តោះអាសន្នដោយសារស្ថានភាពទឹកហូរខ្លាំង។
ការផ្អាករមណីដ្ឋានទឹកធ្លាក់ចំការក្រូចបណ្តោះអាសន្ននេះព្រោះខ្លាចមានគ្រោះដល់ភ្ញៀវទេសចរដោយកម្លាំងទឹកហូរខ្លាំងធ្លាក់ពីលើភ្នំខុសធម្មតា។

ដោយឡែកមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានឲ្យដឹងដែរថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ មានធ្លាក់ភ្លៀងចាប់ពីម៉ោង ក្នុងកម្រិតជាង ១០០មីលីម៉ែត្រ នៅតំបន់ភ្នំផ្នែកខាងលើទំនប់ពាមល្វា-អូរតោងនាំឲ្យទឹកហូរធ្លាក់មកយ៉ាងគំហុកបណ្តាលឲ្យទឹកក្នុងទំនប់ហក់ឡើងលឿនពេញអាងស្តុបទឹកធំៗ។
ដោយសារទឹកហក់ឡើងយ៉ាងលឿនបែបនេះ មន្ត្រីប្រចាំការនៅទំនប់ពាមល្វា-អូរតោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្រេចបើកទ្វាទឹកដើម្បីរំដោះចេញពីអាង។ គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ស្ថានភាពទឹកក្នុងខេត្តកំពង់ស្ពឺ មិនទាន់មានអ្វីគួរឲ្យបារម្មណ៍ឡើយ៕

អត្ថបទ៖ ភួង រដ្ឋា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


