Connect with us

ព័ត៌មានជាតិ

បច្ចុប្បន្ននេះមន្ត្រីនគរបាលជាតិមានជាង ៦ម៉ឺននាក់ និងមន្ត្រីពន្ធនាគារមានជិត ៣ពាន់នាក់

បានផុស

នៅ

នាពេលបច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃមានមន្ត្រីរាជការចំណុះ រួមមាន៖ មន្ត្រីនគរបាលជាតិមានជាង ៦ម៉ឺននាក់, មន្ត្រីរដ្ឋបាលស៊ីវិលជាង ៤ពាន់នាក់, និងមន្ត្រីពន្ធនាគារជិត ៣ពាន់នាក់។ នេះបើតាមការឲ្យដឹងពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ សុភ័គ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ” នាព្រឹកថ្ងៃទី ១៤ ខែតុលានេះថា មន្ត្រីរាជការចំណុះក្រសួងមហា​ផ្ទៃ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ ២០២២ រួមមាន៖ មន្ត្រីនគរបាលជាតិចំនួន ៦២,៧៦១នាក់ ស្មើនឹង ៩០ភាគរយ, មន្ត្រីរដ្ឋបាលស៊ីវិលចំនួន ៤,០៦១នាក់ ស្មើនឹង ៦ភាគរយ, និងមន្ត្រីពន្ធនាគារចំនួន ២,៩៧៧នាក់ ស្មើនឹង ៤ភាគរយ។

គិតត្រឹមខែកក្កដា ឆ្នាំ ២០២២នេះ មានមន្ត្រីរដ្ឋបាលស៊ីវិលចំនួន ៧៥២នាក់ បានចូលនិវត្តន៍, មន្ត្រីនគរបាលជាតិចំនួន ៥,៦២០នាក់ បានចូលនិវត្តន៍, និងមន្ត្រីពន្ធនាគារចំនួន ១៩១នាក់ បានចូលនិវត្តន៍។ គិតត្រឹមខែកក្កដា ឆ្នាំ ២០២២ ដដែល មានមន្ត្រីរដ្ឋបាលស៊ីវិលចំនួន ៦២នាក់ បានទទួលមរណភាព, មន្ត្រីនគរបាលជាតិ ១,០៦៩នាក់ បានទទួល មរណភាព, មន្ត្រីពន្ធនាគារចំនួន ៤៩នាក់។

ចំពោះមន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ដែលបានលាឈប់ពីក្របខ័ណ្ឌវិញ រួមមាន៖ មន្ត្រីនគរបាលជាតិចំនួន ៣៩នាក់ បានលាឈប់ពីក្របខ័ណ្ឌ, មន្ត្រីរដ្ឋបាលស៊ីវិលចំនួន ២៦នាក់ បានលាឈប់ពីក្រប​ខ័ណ្ឌ, មន្ត្រីពន្ធនាគារចំនួន ១១ បានលាឈប់ពីក្របខ័ណ្ឌ។   

រីឯមន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ រួមមាន៖ មន្ត្រីរាជការស៊ីវិលចំនួន ៧នាក់ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ, មន្ត្រីនគរបាលជាតិចំនួន ៣០៥នាក់ ត្រូវបានបណ្ដេញពីក្របខ័ណ្ឌ។ ចំណែកឯមន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ចូលក្របខ័ណ្ឌថ្មី រួមមាន៖ មន្ត្រីរដ្ឋបាលស៊ីវិលចំនួន ៩៣៦នាក់, មន្ត្រីពន្ធនាគារចំនួន ៧៤៣នាក់, និងមន្ត្រីនគរបាលជាតិចំនួន ១៣,២៧៩នាក់៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា១ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម