ព័ត៌មានជាតិ
គ្រោះទឹកជំនន់បង្កឱ្យប៉ះពាល់ដំណាំស្រូវជាង១ ពាន់ហិកតានៅខេត្តកណ្តាល
គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដំណាំស្រូវជាង ១ ពាន់ហិកតា (១៣០០) និងខូចខាតជាង ៩០០ ហិកតានៅស្រុកចំនួន០៤នៅខេត្តកណ្តាលក្នុងនោះស្រុកខ្សាច់កណ្ដាលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេតត្តកណ្តាលបានឱ្យដឹងថា ស្រុកចំនួន៤នៅខេត្តកណ្តាលដែលទទួលរងគ្រោះដោយទឹកជំនន់រួមមានស្រុកពញាឮរងផលប៉ះពាល់ចំនួន ២ ឃុំគឺឃុំជ្រៃលាស់ និងឃុំវិហារហ្លួងប៉ះពាល់ផ្ទៃដីសរុបទំហំ ៣៣ហិចតា ផ្ទៃដីខូចខាត ២៤ហិចតា និងផ្ទៃដីត្រូវស្ដារឡើងវិញ ២៤ហិចតា ស្មើរ ៧៥គ្រួសារ។
ស្រុកកណ្ដាលស្ទឹងរងផលប៉ះពាល់ចំនួន០១ឃុំគឺឃុំដើមឬសប៉ះពាល់ផ្ទៃដីសរុបទំហំ ២០៩ ហិកតា ផ្ទៃដីខូចខាត ៧៣ហិកតា និងផ្ទៃដីត្រូវស្ដារឡើងវិញ ៧៣ហិចតា ស្មើរ ១៩៤ គ្រួសារ។

ស្រុកស្អាងរងផលប៉ះពាល់ចំនួន 0២ ឃុំគឺឃុំក្រាំងយ៉ូវ និងឃុំស្អាងភ្នំប៉ះពាល់ផ្ទៃដីសរុបទំហំ ៣៨៩ ហិចតា ផ្ទៃដីខូចខាត ៣៥៨ហិចតា និងផ្ទៃដីត្រូវស្នាឡើងវិញ ៣៥៨ហិចតា ស្មើរ ៥២៧ គ្រួសារ។
ចំណែកស្រុកខ្សាច់កណ្ដាលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេមានចំនួន ១៤ឃុំ រួមមានឃុំព្រែកតាមាក់ ឃុំព្រែកលួង ឃុំសន្លុង ឃុំបាក់ដាវ ឃុំពុកឫស្សី ឃុំព្រែកអំពិល ឃុំកោះចូរ៉ាម ឃុំវិហារសួគ៌ ឃុំស្វាយរមៀត ឃុំព្រះប្រសប់ ឃុំស៊ីធរ ឃុំរកាជន្លឹង ឃុំជ័យធំ និងឃុំកំពង់ចម្កង ប៉ះពាល់ផ្ទៃដីសរុប ៦៨៨ហិកតា ផ្ទៃដីរងខូចខាតសរុប៤៨១ហិកតា និងផ្ទៃដីត្រូវស្ដារឡើងវិញចំនួន៤៨១ហិកតា ស្មើ៨៥៩គ្រួសារ។

នៅក្នុងឱ្យកាសចុះពិនិត្យដំណាំស្រូវប្រជាពលរដ្ឋដែលរងគ្រោះជនលិចដោយជំនន់ទឹកភ្លៀងនៅស្រុកពញាឮ ស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង ខេត្តកណ្តាលកាលពីថ្ងៃទី១៤តុលា លោកគ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល និងលោក ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើក៏ដូចជាជំរុញដល់ក្រុមការងារ ជាពិសេសអាជ្ញាធរមូលដ្ឋានភូមិ-ឃុំផ្ទាល់ ត្រូវចុះសិក្សាវាយតម្លៃឲ្យបានច្បាស់លាស់នៅតួលេខនៃផលប៉ះពាល់ដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ដើម្បីមានរបាយការណ៍ជាក់លាក់មួយ សម្រាប់ក្រសួងក៏ដូចជាអាជ្ញាធរខេត្ត ធ្វើការពិនិត្យ និងវាយតម្លៃថាតើត្រូវជួយសង្គ្រោះ និងស្ដារឡើងវិញរបៀបណាដើម្បីឲ្យចំគោលដៅ និងទទួលបានលទ្ធផលល្អ។ព្រោះថាបើតួលេខនិងរបាយការណ៍មិនច្បាស់លាស់ គឺធ្វើទៅវាមិនចំគោលដៅ និងមិនមានប្រសិទ្ធភាពល្អឡើយ ក្នុងការផ្ដល់ពូជស្រូវសង្គ្រោះដល់ប្រជាពលរដ្ឋ។
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថាគិតត្រឹមថ្ងៃទី១២តុលាឆ្នាំ២០២២ជំនន់ទឹកភ្លៀងបានបង្កឱ្យប៉ះពាល់ដល់ដំណាំកសិកម្មជាង២៥ម៉ឺនហិកតាក្នុងនោះខូចខាតជាង១០ម៉ឺនហិកតានៅតាមរាជធីខេត្តចំនួន២១។
លោកបានបន្តថាក្នុងចំណោមផលដំណាំជាង២៥ម៉ឺនហិកតាក្នុងនោះដំណាំស្រូវមានចំនួន២០៦៧៧២.៧០ហិកតា ខូចខាត៨៥១២៨.៥៥ ហិកតា អាចស្តារឡើងវិញចំនួន៤៨៤២.៣៦ហិកតា។ ចំណែកដំណាំរួមផ្សំវិញបានប៉ះពាល់ចំនួន៤២៦៨.៧២ហិកតា ខូចខាត៨៩៣.២២ហិកតា អាចស្តារឡើងវិញចំនួន៣៧៨ហិកតា។
លោកបានបន្តទៀតថា ជាមួយគ្នានេះដែរជំនន់ទឹកភ្លៀងក៏បានប៉ះពាល់ដល់ដំណាំឧស្សាហកម្មចំនួន៤៩១៧១.៧០ហិកតា ខូចខាត២២៦០៦.២០ហិកតា អាចស្តារឡើងវិញចំនួន ២ ១៣២ ហិកតាដោយមានប្រជាពលរដ្ឋដែលរងប៉ះពាល់សរុបចំនួន១០៧ ៧៦២នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


