ព័ត៌មានជាតិ
ជនជាតិដើមភាគតិចមួយចំនួនក្នុងខេត្តមណ្ឌលគិរី រក្សាទំនៀមទម្លាប់ប្រមូលផលស្រូវដោយប្រើដៃបូត
ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ភាគច្រើនពឹងផ្អែកប្រកបរបរវិស័យកសិកម្មលើការដាំដំណាំចម្រុះ ដំណាំឧស្សាហកម្ម ម្រេច ដំឡូង ស្រូវ ប័រ ក្នុងនោះក៏មានដំណាំរដូវរយៈខ្លី និងរយៈពេលវែងផងដែរ។ ទន្ទឹមនឹងនេះ កសិករជនជាតិដើមភាគតិចមួយចំនួនរស់នៅក្នុងខេត្តនេះ ក៏ប្រកបរបរកសិកម្មដោយដាំស្រូវ ប៉ុន្តែដល់ពេលរដូវប្រមូលម្តងៗពួកគាត់ពុំប្រើម៉ាស៊ីន ឬឧបករណ៍ទំនើបសម្រាប់ច្រូតកាត់នោះទេ ពោលប្រមូលផលដោយប្រើដៃបូតស្រូវផ្ទាល់តែម្តង។ ការប្រើប្រាស់វិធីសាស្រ្តបូតស្រូវនោះ គឺជាទំនៀមទម្លាប់តាំងពីដូនតាមក ហើយពួកគាត់ចង់រក្សាប្រៃណីនេះ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីរបៀបប្រមូលផលស្រូវពីជំនាន់មុន។

ជនជាតិដើមភាគតិចលោក ម៉ោញ ធឿន អាយុ៤៨ រស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា ក្រុមគ្រួសារលោកបានប្រកបមុខររបរដាំស្រូវនេះយូរឆ្នាំមកហើយនៅលើផ្ទៃដីប្រមាណមួយហិកតា។ នៅរៀងរាល់រដូវប្រមូលផលម្តងៗលោកតែងតែនាំក្រុមគ្រួសារមកបូតស្រូវច្រកដាក់បាវបានចន្លោះពី ២០ ទៅ ៣០ បាវ។ លោកនិយាយប្រាប់ថា៖«ការប្រមូលផលបូតដោយដៃបែបនេះគឺតាមប្រពៃណីរបស់ជនជាតិដើមភាគតិចតាំងពីដូនតាមកម៉្លេះ យើងមិនមានប្រើប្រាស់ម៉ាស៊ីនច្រូតកាត់បែបទំនើបនោះទេ»។

បើតាមកសិករជនជាតិដើមភាគតិចរូបនេះ បង្ហើបប្រាប់ទៀតថា ការដាំស្រូវរបស់ក្រុមគ្រួសារគាត់ត្រូវសែនព្រេន៣ដំណាក់ ពោលសែនព្រេនដំណាក់កាលដាំដុះដំបូង ដំណាក់កាលស្រូវទុំ និងសែនព្រេនដំណាក់ប្រមូលផលស្រូវដាក់ចូលជង្រុក។ លោកបន្តថាការធ្វើបែបនេះ ដើម្បីទទួលបានទិន្នផលល្អ និងសុំសេចក្តីសុខ ជាពិសេសបង្ការជំងឺផ្សេងៗផងដែរ។

កសិកររូបនេះបញ្ជាក់ថា ការប្រមូលផលបូតដោយដៃផ្ទាល់នេះ វាហាក់ងាយស្រួលម្យ៉ាងដែរ ព្រោះបូតដោយប្រើដៃផ្ទាល់មិនចាំបាច់ត្រូវជួលម៉ាស៊ីនបោកម្ដងទៀតនោះទេ ហើយការប្រកាន់ភ្ជាប់បែបនេះ ព្រោះចង់ថែរក្សាទំនៀមទម្លាប់របស់ដូនតាកុំឱ្យបាត់បង់៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៨ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


