Connect with us

សេដ្ឋកិច្ច

កសិករខេត្តឧត្តរមានជ័យ ទើបប្រមូលផលស្រូវធ្ងន់បាន ២០% ប៉ុណ្ណោះ នៃផ្ទៃដីសរុបជាង ៩ ពាន់ហិតា

បានផុស

នៅ

លោក​ សូត្រ ស៊ីសុខឃាង ប្រធាន​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​«កម្ពុជាថ្មី» ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ​ថា សម្រាប់​ចុង​ឆ្នាំ​២០២៥ នេះ ការងារ​ប្រមូល​ផល​ស្រូវ​ សម្រាប់​ស្រូវ​ធ្ងន់ កសិករនៅក្នុងខេត្ត​ទើប​តែ​ប្រមូល​ផល​បាន​ប្រមាណ ២០% ប៉ុណ្ណោះ នៃ​ផ្ទៃដី​សរុប​ជាង ៩ ពាន់​ហិតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​ប្រធាន​មន្ទីរ សូត្រ ស៊ីសុខឃាង ការងារ​ប្រមូល​ផល​ស្រូវ​នេះ សម្រាប់​ស្រូវ​ស្រាល និង​ស្រូវ​កណ្តាល​ខេត្ត​ឧត្តរមានជ័យ​បាន​បញ្ចប់​ការ​ប្រមូល​ផល និង​លក់​ចេញ​រួច​រាល់​ ១០០% ហើយ។

ដោយ​ឡែក​ សម្រាប់​ស្រូវ​ធ្ងន់ កសិករ​ទើប​តែ​ប្រមូល​ផល​បាន​ប្រមាណ ២០% ប៉ុណ្ណោះ នៃ​ផ្ទៃដី​សរុប​ជាង ៩ ពាន់​ហិតា ហើយ​នៅ​សេស​សល់​ប៉ុន្មាន​ទៀត គឺ​មិន​អាច​ប្រមូល​ផល​បាន​​ដោយ​សារ​បញ្ហា​សង្គ្រាម​ឈ្លាន​ពាន​របស់​យោធា​ថៃមក​លើ​កម្ពុជា​ និង​មិន​មាន​គ្រឿង​ចក្រ​ដើម្បី​ប្រមូល​ផល ព្រោះ​ពួកគាត់​ក៏​រត់​គេច​​ពី​សង្គ្រាម​ទៅ​រក​ទីតាំង​សុវត្ថិភាព​។

លោក បាន​សង្កត់​ធ្ងន់​ថា «សម្រាប់​ផល​ដំណាំ​កសិកម្ម​ផ្សេង​ៗ​ទៀត នៅ​មិន​ទាន់​មាន​ប៉ះពាល់​អ្វី​ឡើយ ព្រោះ​កសិករ​នៅ​មិន​ទាន់​ប្រមូលផល​នោះ​ទេ ​ដូច្នេះ​ផល​ប៉ះពាល់​មាន​តែ​ដាំណាំ​ស្រូវ​មួយ​ប្រភេទ​ប៉ុណ្ណោះ​ ជា​រួម​ យើង​នៅ​បារម្ភ​ទៅ​លើ​ដំ ណាំ​ស្រូវ​ធ្ងន់​មួយ​មុខទេ​ ព្រោះ​កសិករ​ទើប​តែ​ប្រមូល​បាន ២០% ទេ នៅ​សេស​សល់​មិន​អាច​ប្រមូល​ផល​បាន​ដោយ​សារ​សង្គ្រាម​»។

យ៉ាង​ណា​មិញ​សម្រាប់​ផល​ប៉ះពាល់​នៃ​សង្គ្រាម​នេះ លោក​ប្រធាន​មន្ទីរ​បាន​អះអាង​ថា បាន​បង្ករ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ចំណូល​របស់​ពលរដ្ឋ ព្រោះ​នៅ​ពេល​មុន​សង្គ្រាម​ពលរដ្ឋ​អាច​ប្រកប​របរ​ដាំដុះ​ដំណាំ​វិល​ជុំ និង​នេសាទ​ផ្សេង​ៗ ដែល​ទទួល​បានចំណូល​បន្ទាប់​បន្សំ​សម្រាប់​ទ្រទ្រុង​ជីវភាព​គ្រួសារ ប៉ុន្តែ​សម្រាប់​ដំណាក់​កាល​សង្គ្រាម​នេះ​ពលរដ្ឋ​មាន​តែ​ការ​ចំណាយ​ គ្មាន​ចំណូល​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម