Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ផ្អាកការចូលគោរពបូជានៅទីសក្ការៈព្រះអង្គចេក និងព្រះអង្គចម មួយរយៈ

បានផុស

នៅ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានជូនដំណឹងពីការផ្អាកការចូលគោរពបូជានៅទីសក្ការៈព្រះអង្គចេក និងព្រះអង្គចម នៅខេត្តសៀមរាប ដើម្បីអនុញ្ញាត​ឲ្យក្រុមការ​ងារជំនាញធ្វើការជួសជុលបល្ល័ង្កបដិមា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេក្ដីជូនដំណឹងបានបញ្ជាក់ថា ទីសក្ការៈបូជាព្រះអង្គចេក និងព្រះអង្គចម នៅខេត្តសៀមរាប នឹងត្រូវបិទទ្វារមិនដំណើរការមួយរយៈពេល ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះតទៅ ដើម្បីអនុញ្ញាតឲ្យក្រុម​ការ​ងារជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការជួសជុលបល្ល័ង្កបដិមាព្រះអង្គចេក និងព្រះអង្គចម។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជូនដំណឹងនៃការបើកឲ្យដំណើរការឡើងវិញនាពេលការជួសជុលត្រូវបានបញ្ចប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម