ព័ត៌មានជាតិ
ជាផ្លូវការ ដឹងពីប្រាក់បៀវត្សមន្រ្តីរាជការដែលត្រូវដំឡើងនៅឆ្នាំ ២០២៣
លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហើបពីប្រាក់បៀវត្សមន្រ្តីរាជការដែលនឹងត្រូវដំឡើងនៅឆ្នាំ២០២៣។
លោករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ក្នុងសន្និសីទពីវឌ្ឍនភាពរយៈពេល ៥ ឆ្នាំ របស់ក្រសួងមុខងារសាធារណៈនៅព្រឹកនេះថា នៅក្នុងឆ្នាំ២០២៣ ប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការនឹងឡើងដល់ ១.៣០០.០០០ រៀល (៣២៥ ដុល្លារ)។

នៅឆ្នាំ២០២៣ ប្រាក់បៀវត្សអប្បបរមាប្រចាំខែរបស់មន្ត្រីរាជការគ្រប់ប្រភេទ (រួមទាំងក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ) នឹងត្រូវបានដំឡើងក្នុងនោះមន្ត្រីរាជការស៊ីវិលក្នុងវិស័យរដ្ឋបាលទូទៅ បច្ចេកទេស និងការទូតនឹងឡើងដល់ ១.៣០០.០០០ រៀល (ឆ្នាំ២០២២៖ ១.១៧២.៥០០ រៀល) មន្ត្រីអប់រំនិងសុខាភិបាល នឹងឡើងដល់ ១.៤០០.០០០ រៀល (ឆ្នាំ២០២២៖ ១.២៧២.៥០០ រៀល) មន្ត្រីនគរបាលនឹងឡើងដល់ ១.៣៨៤.៤៧៧ រៀល (ឆ្នាំ២០២២៖ ១.២៥៦.៩៧៧ រៀល) និងយោធិននឹងឡើងដល់ ១.៣០៧.៤៧៧ រៀល (ឆ្នាំ២០២២៖១.២៥៦.៩៧៧ រៀល)។
ទោះបីត្រូវប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិផ្សេងៗទៀតក៏ដោយ លោកព្រុំ សុខា បានអះអាងថា ការបើកផ្តល់បៀវត្សដល់មន្រ្តីរាជការត្រូវបានអនុវត្តជាធម្មតាទាន់ពេលវេលា និងទៀងទាត់រៀងរាល់ ២ សប្តាហ៍ម្តង ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមនៅពេលមានមានពិធីបុណ្យជាតិធំៗ។
លោកព្រុំ សុខា បានបន្តថា ចាប់ពីឆ្នាំ២០១៥ មកដល់ ឆ្នាំ២០២២ ប្រាក់សោធនប្រចាំខែរបស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនត្រូវបានដំឡើងជាបន្តបន្ទាប់ ដោយកាត់បន្ថយគម្លាតរវាងប្រាក់សោធនអប្បបរមា និងអតិបរមា៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


