Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជា មិនដែលបំភ្លេចឡើយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

បានផុស

នៅ

ពីខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានបំភ្លេចឡើយនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយបានអនុវត្តបានយ៉ាងល្អ និងពេញលេញថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានអះអាងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃអាទិត្យនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មីថា ខ្លឹមសារទាំងឡាយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា ហើយច្បាប់កំពូលនេះ ត្រូវបានអនុវត្តយ៉ាងពេញលេញដោយ​រាជរដ្ឋាភិបាល ក៏ដូចជា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ បើតាមសម្តេចតេជោ មានអ្នកខ្លះ បានធ្វើការអត្ថាធិប្បាយខុសពីការពិតនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ដែលអាចនាំឲ្យមានភាន់ច្រឡំ។

ដូច្នេះហើយ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទូចឲ្យមានការបកស្រាយពីដំណើរការនៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យបានច្បាស់ កុំនិយាយឲ្យតែបាននិយាយដែលនាំឲ្យមានការយល់ច្រឡំ។ បើតាមសម្តេចតេជោ ហ៊ុន​ សែន​ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជាតួអង្គដ៏សំខាន់បំផុតដែលនាំឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ បញ្ចប់សង្រ្គាមនៅក្នុងប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម