ព័ត៌មានជាតិ
ក្នុងថ្ងៃខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាយករដ្ឋមន្ត្រីកម្ពុជាលើកពីគុណតម្លៃសន្តិភាព
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ ជាខួប៣៤ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ តុលា ១៩៩១។ នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារអបអរ និងលើកពីគុណតម្លៃសុខសន្តិភាព ដែលរកបានយ៉ាងលំបាកដោយឥស្សរជនរបស់កម្ពុជា គឺសម្ដេចព្រះបាទ នរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន។

កាលពី៣៤ឆ្នាំមុន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខា ដែលកិច្ចព្រមព្រៀងនេះបានបិទបញ្ចប់នូវជម្លោះដែលបានកើតមានជាច្រើនទសវត្សរ៍ ហើយបានបើកផ្លូវទៅកាន់ការវិលត្រលប់មកវិញនៃសន្តិភាព និងការកសាងប្រទេសកម្ពុជាឡើងវិញ។
សារលើបណ្ដាញសង្គម នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា «សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម»។

គួរឱ្យដឹងថា មុននឹងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS ប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយសម្តេចព្រះបាទ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលគេហៅថា ជំនួបចរចាសីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧។

បន្ទាប់មក ក៏មានកិច្ចចរចាបន្តរវាងសម្ដេចព្រះ នរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន ជាលើកទី២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០ និងថ្ងៃទី២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត ទើបឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានភាគីជម្លោះទាំង៤ របស់កម្ពុជា រួមមានតំណាងរដ្ឋាភិបាលរដ្ឋកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ ក្រោមវត្តមានជាសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហៅសម្តេចព្រះបាទ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ថា ជាមហារដ្ឋបុរស ដែលបានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតីខ្មែរតែមួយ បុព្វហេតុតែមួយ ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


