ព័ត៌មានជាតិ
បងប្អូនជនជាតិកាវ៉ែតនៅស្រុកសៀមប៉ាង រែកបន្លែត្រីសាច់ធម្មជាតិលក់ អំពាវនាវអតិថិជនជួយគាំទ្រ
បងប្អូនជនជាតិកាវ៉ែត រស់នៅភូមិ-ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ពួកគាត់រែកបន្លែ ត្រី សាច់ លក់ តែពុំសូវមានអតិថិជនគាំទ្រជួយទិញយកទៅបរិភោគទេ។ ទោះបី បន្លែ ត្រី សាច់ ទាំងនេះ ជារបស់ធម្មជាតិ ដែលពួកគាត់រកបានពីព្រៃ ដាំដុះខ្លួនឯង យកមកលក់ក៏ដោយ។

លោកស្រី ប៉ៃ លៃ បានឲ្យដឹងថា ពួកគាត់សុំឲ្យបងប្អូនអតិថិជន ជួយទិញបន្លែផង គ្រាន់បានប្រាក់ជាថ្នូរនឹងការដោះដូរទិញស្ករ ប៊ីចេង ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល សម្រាប់យកទៅផ្គត់ផ្គង់ជីវភាពទៅតាមគ្រួសារនិមួយៗ។ ព្រោះពួកគាត់ គ្មានមុខរបរអ្វីធំដុំ សម្រាប់ចិញ្ចឹមជីវិតនោះទេ។

លោកស្រីបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋយើងនៅទីជនបទផ្លាស់ប្ដូរទម្លាប់ពីការពឹងផ្អែកលើផលអនុផលព្រៃឈើ មកដាំបន្លែតាមអាជ្ញាធរណែនាំ និងរែកបន្លែ ត្រី សាច់ ដែលពួកគាត់រកបាន យកមកលក់ គ្រាន់បានប្រាក់ចំណូលតិចតួចសម្រាប់ដោះដូរទិញសម្ភារៈផ្សេងៗ ចំណីអាហារ គ្រឿងបរិភោគឧបភោគ ប្រើប្រាស់ផ្គត់ផ្គង់នៅផ្ទះសម្បែងវិញ។

លោក ឡៃ ស៊ីវ៉ន ប្រធានការិយាល័យរដ្ឋបាលស្រុកសៀមប៉ាង បញ្ជាក់ថា បន្លែបង្ការ ត្រី សាច់ ដែលបងប្អូនជនជាតិកាវ៉ែត ក៏ដូចជាជនជាតិខ្មែរឡាវ រែកយកមកលក់តាមទីផ្សារនេះ ប្រជាពលរដ្ឋយើងតែងតែជួយទិញរបស់ពួកគាត់មិនដែលអាក់ខាននោះទេ។

លោកស្រី ថារី អាជីវករលក់បន្លែនៅស្រុកសៀមប៉ាង បញ្ជាក់ដែរថា បន្លែបងប្អូនជនជាតិយកមកលក់នេះ គេតែងនិយមបរិភោគ។ មិនដែលរើសអើងចំពោះបងប្អូនជនជាតិយើង ដែលយកបន្លែមកលក់នៅទីផ្សារនេះទេ។
លោកស្រីបន្ថែមថា ពួកគាត់តែងតែជួយប្រមូលទិញទាំងអស់សម្រាប់យកមកលក់បន្តផងដែរ ព្រោះជាបន្លែធម្មជាតិ មានអ្នកនិយមបរិភោគច្រើន។

លោក ដាក់ ដាវ ប្រជាពលរដ្ឋនៅឃុំសន្តិភាព ថា ការប្រកបរបរកសិកម្មនេះ បងប្អូនជនជាតិនៅតាមតំបន់ដាច់ស្រយាលក្នុងស្រុកសៀមប៉ាង បានខិតខំប្រឹងប្រែងដាំដុះដំណាំកសិកម្មបានច្រើន ដូចជា បន្លែគ្រប់ប្រភេទ ដើម្បីយកមកផ្គត់ផ្គង់ទីផ្សារ តែក៏មានបន្លែបង្ការមួយចំនួនបេះបានពីព្រៃមកដែរហើយការលក់ដូរតែងតែនៅសេសសល់ខ្លះៗ។
លោកបន្តថា ការដាំបន្លែបានច្រើន យើងបានទប់ទល់ជាមួយនឹងបន្លែនាំចូល ពីព្រោះស្រុកសៀមប៉ាង ជាស្រុកមួយស្ថិតនៅឆ្ងាយពីទីរួមខេត្ត ហើយបន្លែបង្ការក្នុងស្រុក មានប្រភពច្បាស់លាស់ ដែលបងប្អូនយើងដាំដុះក្នុងភូមិ។

សូមបញ្ជាក់ថា នៅស្រុកសៀមប៉ាង មានបងប្អូនជនជាតិដើមភាគតិចក្រវ៉ែតរស់នៅភូមិ-ឃុំសន្តិភាព ពីដើមឡើយ ពួកគាត់ច្រើនតែពឹងផ្អែកទៅលើផលអនុផលព្រៃឈើតែប៉ុណ្ណោះ។ បច្ចុប្បន្នពួកគាត់បានផ្លាស់ប្ដូរទម្លាប់ និងទទួលបានការណែនាំពីអាជ្ញាធរ ងាកមកដាំបន្លែលក់នៅទីផ្សារ ដើម្បីបានប្រាក់ចំណូលសម្រាប់បន្ថែមក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ៕
អត្ថបទ ៖ ងិនលីម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


