Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីវប្បធម៌កម្ពុជា-ចិន ចុះហត្ថលេខាកិច្ចព្រមព្រៀងទប់ស្កាត់​ការលួចនាំចេញនាំចូល​សម្បត្តិវប្បធម៌ខុសច្បាប់

បានផុស

នៅ

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក លី ឈិន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់​ការលួចការជីកកកាយការ និងការនាំចេញនាំចូលសម្បត្តិវប្បធម៌ខុសច្បាប់។ ពិធីចុះហត្ថលេខានេះ ធ្វើឡើង​ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព នាព្រលប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីការចុះហត្ថលេខាពាក់ព័ន្ធនឹងវិស័យវប្បធម៌នេះ កម្ពុជា-ចិន ក៏បានចុះហត្ថលេខាលើឯកសារចំនួន១៨ ផ្សេងទៀត បន្ទាប់ពីជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ដែលមកចូលរួមកិច្ចប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបំពេញទស្សនកិច្ចផ្លូវការផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម