ព័ត៌មានជាតិ
រដ្ឋមន្រ្តីកសិកម្មថ្មី ជួបកសិករជាងមួយរយនាក់ជំរុញផ្សព្វផ្សាយគោលនយោបាយបញ្ចុះថ្លៃអគ្គិសនី
រដ្ឋមន្ត្រីថ្មីក្រសួងកសិកម្ម បានបើកកិច្ចសន្ទនាជាមួយមន្ត្រីពាក់ព័ន្ធលើការអនុវត្តគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម។
ក្នុងជំនួបសន្ទនាមួយរៀបចំកាលពីម្សិលមិញ ដែលមានវត្តមានរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងមន្រ្តីអគ្គិសនីកម្ពុជា រួមទាំងកសិករនិងអ្នកធ្វើការពាក់ព័ន្ធលើវិស័យកសិកម្មជាងមួយរយនាក់នៅទីស្តីការក្រសួង លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកពីគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីរបស់រដ្ឋាភិបាលយកមកពិភាក្សា ដោយមានការសួរដេញដោលពីអ្នកចូលរួមភាគច្រើនជាកសិករ។

ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីបានមើលឃើញភាពជាក់ស្តែងដែលកសិករភាគច្រើនមិនទទួលបានព័ត៌មានពីគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីរបស់រដ្ឋាភិបាល ដែលបានដាក់ឲ្យអនុវត្តតាំងពីឆ្នាំ២០២១។
លោករដ្ឋមន្រ្តីបានថ្លែងថា ការមិនទទួលបានព័ត៌មានគ្រប់គ្រាន់ជាចន្លោះប្រហោង ដែលកសិករនិងអ្នកប្រកបរបរពាក់ព័ន្ធវិស័យកសិកម្មខកខានទទួលបានប្រយោជន៍ ខណៈលោកមើលឃើញតម្លៃអគ្គិសនីក៏ជាផ្នែកមួយនាំឲ្យប៉ះពាល់ដល់ថ្លៃដើមផលិត។
រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីសម្រាប់អ្នកប្រកបរបរនិងធ្វើការពាក់ព័ន្ធវិស័យកសិកម្ម ដោយទទួលបានការអនុគ្រោះថ្លៃអគ្គិសនី ៤៨០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់ប្រើប្រាស់នៅពេលយប់ចាប់ពីម៉ោង ៩ យប់ ដល់ ៧ ព្រឹក។ នៅក្នុងវិស័យកសិកម្មរួមមាន ការដាំដុះ ការចិញ្ចឹមសត្វ និងការនេសាទ ត្រូវបានចាត់ទុកជាវិស័យដែលទទួលបានការអនុគ្រោះពីគោលនយោបាយនេះ។
ផែនការកាត់បន្ថយថ្លៃអគ្គិសនី សម្រាប់វិស័យកសិកម្មគឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់កសិករ។
រដ្ឋមន្រ្តីក្រសួងកសិកម្មថ្មីលោក ឌិត ទីណា បានបញ្ជាក់ថា គោលនយោបាយកសិកម្មរបស់លោក មិនមែនជំរុញឲ្យកសិផលឡើងថ្លៃនោះទេ ប៉ុន្ដែធ្វើឲ្យប្រជាកសិករចំណេញបានកាន់តែច្រើន។
លោករដ្ឋមន្រ្តីចង់ឃើញប្រជាកសិករទទួលបានចំណេញឲ្យបានច្រើនពីការធ្វើកសិកម្ម ដោយកាត់បន្ថយថ្លៃដើមផលិតឲ្យនៅទាបបំផុត។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីប្រកាសឡើងកាន់តំណែងជារដ្ឋមន្ត្រីកសិកម្មថ្មី លោក ឌិត ទីណា បានបង្ហាញពីទស្សនវិស័យរបស់លោកគឺដឹកនាំវិស័យកសិកម្មកម្ពុជាឱ្យក្លាយទៅជា «កសិកម្មទំនើប»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


