Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌទួលគោក ស្នើសុំការគាំទ្រ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ៩១ គម្រោង សម្រាប់អនុវត្តឆ្នាំ២០២៣

បានផុស

នៅ

​ភ្នំពេញ​ ៖ រដ្ឋបាល​ខណ្ឌទួលគោក នៅ​រសៀល​ថ្ងៃ​ទី​២២​វិច្ឆិកា​នេះ បាន​បើក​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២៣-២០២៥ របស់​សង្កាត់ ខណ្ឌ សម្រាប់​អនុវត្ត​នៅ​ឆ្នាំ ២០២៣ ដើម្បី​ស្នើសុំ​ការគាំទ្រ​គម្រោង ពី​មន្ទីរ អង្គភាព​ជំនាញ អង្គការ ដៃគូ​អភិវឌ្ឍន៍​នានា វិស័យ​ឯកជន និង​សប្បុរសជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ បណ្ឌិត អភិបាលរង​ខណ្ឌ​ទួលគោក បាន​មានប្រសាសន៍​លើកឡើងថា ការរៀបចំ​សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២៣-២០២៥ របស់​សង្កាត់ ខណ្ឌ នៅពេលនេះ មាន​គោលបំណង​ដើម្បី ផ្សព្វផ្សាយ​គម្រោង​វិនិយោគ​ជា​អាទិភាព​ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខណ្ឌ ,​ផ្សព្វផ្សាយ​គម្រោង​វិនិយោគ​ជា​អាទិភាព​ឆ្នាំ​២០២៣ របស់​រដ្ឋបាល​សង្កាត់ និង​ស្នើសុំ​ការ​គាំទ្រ​គម្រោង ពី​មន្ទីរ អង្គភាព​ជំនាញ អង្គការ ដៃគូ​អភិវឌ្ឍន៍​នានា វិស័យ​ឯកជន និង​សប្បុរសជន​ដើម្បី​គាំទ្រ​គម្រោង​របស់​ខណ្ឌ និង​សង្កាត់។

លោក​បន្ត​ថា ជា​រៀងរាល់​ឆ្នាំ នៅ​តាម​សាលា​ខណ្ឌ​នីមួយៗ តែងតែបាន រៀបចំ​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ខណ្ឌ សង្កាត់ តាម​ការណែនាំ​របស់​ថ្នាក់ជាតិ ហើយ​ឆ្នាំនេះ សិក្ខាសាលា​សមាហរណកម្ម​បានចាប់ផ្ដើម​ពី ថ្ងៃទី ២២ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី ០១ ខែធ្នូ ឆ្នាំ​២០២២ នៅតាម​សាលាខណ្ឌ​នីមួយៗ។

សិក្ខាសាលា​សមាហរណកម្ម​នៃ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២៣-២០២៥ របស់ ខណ្ឌ​សង្កាត់​បានរៀបចំ​ឡើង ស្របតាម​ផែនការ​អភិវឌ្ឍន៍​៥​ឆ្នាំ ទាំង​របស់​ខណ្ឌ និង​សង្កាត់ ដែល​នៅ​ក្នុងនោះ​ចាំបាច់​ត្រូវមាន​ការចូលរួម​គាំទ្រ ដើម្បីឱ្យ​គម្រោង​ដែល​បានរៀបចំ ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ជាអាទិ​ភាព​នៅ​ថ្នាក់មូលដ្ឋាន ប្រើប្រាស់​ធនធាន​ឱ្យចំ​គោលដៅ និង​អនុវត្ត​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព​។​រដ្ឋបាល​ខណ្ឌ និង​សង្កាត់ រៀបចំ​គម្រោង​ផែនការអភិវឌ្ឍន៍​ទទួលបាន​ជោគជ័យ ក៏​ដោយសារតែ​មានការ​ចូលរួម និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន មន្ទីរ អង្គភាព​ជំនាញ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សប្បុរសជន​នានា​។

លោក​ជាង សុ​ភ័ស្ស នាយក​រដ្ឋបាល​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា គម្រោង​កម្មវិធី​វិនិយោគ បី​ឆ្នាំ​រំកិល​របស់​រដ្ឋបាល​ខ​ណ្ឌ ដែល​បាន​គាំទ្រ​ក្នុង​សិក្ខាសាលា​សមាហរណកម្ម​ក្នុង​ឆ្នាំ​២០២១ និង​ដែល​បាន​អនុវត្ត ក្នុង​ឆ្នាំ​២០២២ ទទួលបាន​ការ​គាំទ្រ​សរុប​ចំនួន ៧៦​គម្រោង អនុវត្ត​សម្រេចបាន​៧៥ គម្រោង ស្មើ​៩៨,៦៨%​ ក្នុង​នោះ ផ្នែក​សេដ្ឋកិច្ច ចំនួន ១៦ គម្រោង លើ ១៦ គម្រោង​ផ្នែក​សង្គមកិច្ច ចំនួន ៣១ គម្រោង លើ ៣១ គម្រោង ផ្នែក​ធនធានធម្មជាតិ បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ចំនួន ១១ គម្រោង លើ ១១ គម្រោង ផ្នែក​រដ្ឋបាល និង​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ចំនួន ១៧ គម្រោង លើ ១៨ គម្រោង​។

ដោយឡែក​សម្រាប់​គម្រោង​រដ្ឋបាល​ខណ្ឌ សម្រាប់​អនុវត្ត​ឆ្នាំ​២០២៣ ដែល​ត្រូវដាក់​ស្នើសុំ​ការគាំទ្រ​នៅក្នុង សិក្ខាសាលា​សមាហរណកម្ម​នាពេលនេះ​មាន​ចំនួន ៩១ គម្រោង ក្នុងនោះ ផ្នែក​សេដ្ឋកិច្ច​ចំនួន ២៩ គម្រោង ផ្នែក​សង្គមកិច្ច ចំនួន ២៩ គម្រោង ផ្នែក​គ្រប់គ្រង​ដីធ្លី​ធនធានធម្មជាតិ​បរិស្ថាន ចំនួន ១៩ គម្រោង​ផ្នែក​សេវាកម្ម រដ្ឋបាល និង​សន្តិសុខ​ចំនួន ១៤ គម្រោង​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម