Connect with us

ព័ត៌មានជាតិ

ភ្ញាក់ផ្អើល​ ពេល​ឃើញ​រថយន្ត​សម័យ​សង្គមរាស្ត្រនិយម បើកបរ​ក្នុង​ក្រុង​

បានផុស

នៅ

​អ្នកធ្វើដំណើរ​ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​ច្បារអំពៅ​ បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​ ព្រោះតែ​ឃើញ​រថយន្ត​តាំងពី​សម័យ​បារាំង​មក​ធ្វើ​ចរាចរណ៍ ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជួប​ជាមួយ​ភ្នាក់ងារ​កម្ពុជា​ថ្មី ម្ចាស់​រថយន្ត​ឈ្មោះ​ កេ​ត សំអឿន ភេទ​ប្រុស ​អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១​ ឃុំ​ព្រែក​ខ្សាយ​ ស្រុក​ពាម​រ៍​ ខេត្ត​ព្រៃវែង​ បាន​ឲ្យ​ដឹង​ថា រថយន្ត​របស់​លោក​អ៊ំ ម៉ាក​៤០៤(​កាត់​សង់កាត់​)​ផលិត​នៅ​ប្រទេស​បារាំង ​ក្នុង​អំឡុង​ឆ្នាំ​១៩៦០​។ លោក​អ៊ំ​បន្តថា រថយន្ត​របស់​លោក​អ៊ំ បាន​ទិញ​តាំងពី​ឆ្នាំ​១៩៩០​ ក្នុង​តម្លៃ​១​តម្លឹង​មាស ហើយ​កាលណោះ​អ្នកណា​មាន​រថយន្ត​ជិះ ​គឺជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ ។

​លោក​អ៊ំ​ បាន​បន្ត​ថា ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ​រថយន្ត​ដែល​មាន​សេរី​ដូច​លោក​អ៊ំ ​គឺ​ពុំ​មាន​ឡើយ ដូច្នេះ​លោក​​អ៊ំ​សុខចិត្ត​ទុក​ជិះ​នឹង​ថែរក្សា​រហូត​អស់​មួយ​ជីវិត​។​ ព្រោះ​លោក​អ៊ំ​ អាច​ជិះ​ទៅដល់ក្រុង​ប៉ោយប៉ែត​ ដោយ​មិន​មាន​ព្រួយបារម្ភ​ពី​ការ​ខូច​តាម​ផ្លូវ​នោះ​ឡើយ​។

គួរ​បញ្ជាក់​ថា ​រថយន្ត​ប្រភេទ​នេះ ​គឺ​នាំចូល​តាំងពី​ឆ្នាំ​១៩៦០​នា​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ ដូច្នេះ​ក្មេងៗ​ជំនាន់​ក្រោយ​មិនសូវ​បាន​ស្គាល់​នោះទេ​៕

អត្ថបទ៖ ​ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម