ព័ត៌មានជាតិ
មកដឹង រចនាសម្ព័ន្ធគណៈមេប្រយោគ សម្រាប់ការប្រឡងទុតិយភូមិ រាយដូចក្រឡាមង
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ ចំពោះដំណើរការសំណេរ មានគណៈមេប្រយោគ ដែលមានរចនាសម្ព័ន្ធ ត្រឹមត្រូវនឹងច្បាស់លាស់ តាំងពីកម្រិតទូទាំងប្រទេស ជុំវិញបរិវេណ និងក្នុងមណ្ឌល ជុំវិញ និងក្នុងបន្ទប់ប្រឡង ដើម្បីធានាបាន តម្លាភាព និងយុត្តិធម៌ដល់បេក្ខជន មានដូចតទៅ៖

គណៈមេប្រយោគទូទាំងប្រទេស
គណៈកម្មការអប្បមាទទូទាំងប្រទេស
ជំនួយការអប្បមាទទូទាំងប្រទេស
គណៈមេប្រយោគ ប្រធាន អនុប្រធាន មណ្ឌល
គណៈកម្មការ ត្រួតពិនិត្យតាមអាគារ
គណៈកម្មការ កណ្ដាល
គណៈកម្មការ អនុរក្ស
គណៈកម្មការ សន្តិសុខមណ្ឌលសំណេរ
ក្រុមការងារសុខភាព

ដើម្បីឱ្យដំណើរការប្រឡងឱ្យមានតម្លាភាពយុត្តិធម៌ និងអាចទទួលយកបានទាំងអស់គ្នា ក្រសួងមានគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗចំនួន ២៧ ៧៥៣ នាក់ ក្នុងនោះមានគណៈកម្មការមេប្រយោគជាង ១ ម៉ឺននាក់ គណៈកម្មការកំណែជិត ១ ម៉ឺននាក់ ជំនួយការអប្បមាទសម្រាប់ត្រួតពិនិត្យមើលនៅតាមបន្ទប់ប្រឡងចំនួន ២ ៧០០ នាក់ និងមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយប្រមាណជាង ២ ពាន់នាក់។

ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័នចំនួន ៦ រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហព័ន្ធសហភាពយុវជនកម្ពុជា និងអគ្គិសនីកម្ពុជា។
សម្រាប់ការប្រឡងឆ្នាំនេះ ក្រសួងគ្រោងនឹងចំណាយថវិកាប្រមាណ ៥ លានដុល្លារអាមេរិក សម្រាប់រៀបចំដំណើរការប្រឡង ក្នុងនោះចំណាយទៅលើការឧបត្ថម្ភគណៈកម្មការនានា ដែលមាន ៤ ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២ ខាងមុខនេះ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨ ១៣៤ នាក់ ស្រី ៦៩ ៧៧១ នាក់ មានមណ្ឌលសំណេរ សរុប ២២១ បន្ទប់ប្រឡងសរុប ៥ ១៧៤ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦ មណ្ឌល ត្រូវជា ១៧៤៣ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤ មណ្ឌល ត្រូវជា ៣៤៣១ បន្ទប់។ ក្រសួងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៧ ធ្នូ សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី ២៨ ធ្នូ សម្រាប់មណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


