ព័ត៌មានជាតិ
ក្មេងស្ទាវមួយក្រុម ដេញកាប់យុវជនម្នាក់ ត្រូវ២ដាវ រួចយកស្រីម្នាក់ជិះចេញទៅបាត់
យុវជនម្នាក់ ត្រូវបានក្មេងស្ទាវមួយក្រុមជិះម៉ូតូដេញកាប់បានពីរដាវ ក្រោយគេឃើញឌុបនារីវ័យក្មេង រួចជនសង្ស័យមួយក្រុមនេះ ក៏រត់គេចខ្លួនព្រមទាំងយកនារីរូបនោះទៅជាមួយផង។

ហេតុការណ៍កាប់គ្នានេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណជាង ៣ រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅចំណុចស្តុបផ្លូវភ្នំពេញ-ហាណូយ កែវផ្លូវ៩២ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមការឲ្យដឹងពីសមត្ថកិច្ចថា ជនរងគ្រោះមានឈ្មោះ ហុក គឹមម៉េង អាយុ១៨ឆ្នាំ សិស្សថ្នាក់ទី១២ នៃសាលាសុវណ្ណភូមិ សាខាបឹងត្របែក ដែលស្នាក់នៅជាមួយ ឪពុកមា នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានរងរបួស ២ ដាវ ចំស្មា និងចង្កេះ។

អ្នកនៅកន្លែងនោះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ បានជិះម៉ូតូម៉ាក ហុងដា ឌុបនារីវ័យក្មេងម្នាក់ ធ្វើដំណើរលើផ្លូវ ភ្នំពេញ-ហាណូយ ក្នុងទិសដៅពីត្បូង ទៅជើង។ លុះដល់កន្លែងកើតហេតុ ជនរងគ្រោះ ក៏ឈប់ស្តុប ស្រាប់តែក្រុមជនសង្ស័យ ជិះម៉ូតូ ២ គ្រឿង មានគ្នា ៤នាក់ ម្នាក់ប្រដាប់ដោយដាវ បានមកកាប់ ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់។ ខណៈនោះ ជនរងគ្រោះ បានរត់គេចខ្លួនទាំងរងរបួស ឈាមហូរជោក បានប្រមាណ ៥០ ម៉ែត្រ ក៏បានរត់ចូលទៅក្នុងហាងលក់គ្រឿងអគ្គិសនី ដើម្បីឲ្យគេជួយ និងដួលក្នុងហាងនោះតែម្តង។ សាក្សីបានបន្តថា ភ្លាមៗនោះ ក្រុមជនដៃដល់ ក៏បានជិះម៉ូតូគេចខ្លួន ដោយនាំនារីវ័យក្មេង ដែលជរងគ្រោះឌុបទៅជាមួយ ផងដែរ។ បន្ទាប់ពីមានអំពើហិង្សានេះ នគរបាលខណ្ឌសែនសុខ ក៏បានចុះទៅកន្លែងកើតហេតុ ហើយបានយករថយន្តអង្គភាព ដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ព្រះកុសមៈ ដើម្បីសង្គ្រោះ៕
អត្ថបទ៖ ជលសាល
សូមចុចអាន៖ ឆក់កាបូបតាមផ្លូវ ត្រូវបានគេថតជាប់ភិនភាគ និងស្លាកលេខម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


